• 2024-01-29 11:28:00
  • ព័ត៌មាន

ក្រោយ​ពី​យក​ឈ្នះ ៤-២ គ្រូ​ Man Utd ជូន​ស្រា​ក្រហម​ឱ្យ​គ្រូ Newport

  • 2024-01-29 11:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​យក​ឈ្នះ​ក្នុង​លទ្ធផល ៤ ទល់​នឹង ២ នៅ​ក្នុង​ក្របខ័ណ្ឌ​ពាន FA លោក Erik Ten Hagg អ្នក​ចាត់ការ​ក្លឹប Manchester Untied បាន​ជូន​ស្រា​ក្រហម​មួយ​ដប ទៅ​កាន់​លោក Graham Coughlan ដែល​ជា​គ្រូ​បង្គោល​ក្លឹប Newport។

Man Utd បាន​យក​ឈ្នះ​ក្លឹបលីគ​ទី៤ អង់គ្លេស Newport ក្នុង​លទ្ធផល ៤ ទល់​នឹង ២ នៅ​ក្នុង​ប្រកួត​ដណ្ដើម​ពាន FA ជុំ​ទី៤ កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

បន្ទាប់​ពី​ការ​ប្រកួត​បាន​បញ្ចប់​ គ្រូ Man Utd បាន​ជូន​ស្រា​មួយ​ដប ដែល​ណែនាំ​ដោយ​អតីត​គ្រូបិសាច​ក្រហម Sir Alex Ferguson។ ស្រា​នេះ​មាន​តម្លៃ​ប្រមាណ ២៥០ដុល្លារ​ក្នុង​មួយ​ដប។ យ៉ាងណាមិញ លោក Coughlan បាន​និយាយ​ដោយ​កំប្លែង​ថា លោក​ចូល​ចិត្ត​ស្រាបៀអាមេរិក Budweiser មិនមែន​ស្រា​ក្រហម​ទេ។

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់