• 2024-01-25 12:03:48
  • បាល់ទាត់

Lukakuថា​ ​អារ៉ាប៊ីសាអ៊ូឌីត​នឹង​ស្ថិត​ក្នុង​​ចំណោម​លីគ​​កំពូល​ល្អ​ជាង​គេ​លើ​លោក​ ក្នុង​២ឆ្នាំ​ខាង​មុខ​

  • 2024-01-25 12:03:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Romelu Lukaku បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ នៅ​ក្នុង​រយៈពេល​២ឆ្នាំ​ខាង​មុខ​ គេ​​មើល​ឃើញ​ថា​ លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​នឹង​ស្ថិត​ក្នុង​ចំណោម​លីគ​កំពូល​ល្អ​ជាង​គេ​លើ​លោក​។

Lukaku បាន​និយាយ​ថា​៖" នៅ​ក្នុង​រយៈពេល​២ឆ្នាំ​ខាង​មុខ​នេះ​ ខ្ញុំ​មើល​ឃើញ​ថា​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​នឹង​ស្ថិត​ក្នុង​ចំណោម​លីគ​កំពូល​ល្អ​ជាង​គេ​លើ​លោក​​"។

កីឡាករ​នេះ​បន្ត​ថា​៖" ក្លឹប​នេះ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ណាស់​ដើម្បី​នាំ​ចូល​កីឡាករ​ធំៗ​មក​នេះ​។ ពួក​គេ​គឺ​ខិត​ខំ​ពង្រឹង​គុណភាព​ពួក​គេ​ណាស់​។ ហើយ​នេះ​ហើយ​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ល្អ​បំផុត​លើ​លោក​ "។

អារ៉ាប៊ីសាអ៊ូឌីត​បាន​នាំ​ចូល​កីឡាករ​ធំៗ​ជា​ច្រើន​ដូច​ជា​ Ronaldo, Benzema ជា​ដើម​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី