• 2024-01-25 10:54:39
  • ព័ត៌មាន

Barca ធ្លាក់​ចេញ​ពី​ពាន​ស្ដេច​អេស្ប៉ាញ Copa del Rey

  • 2024-01-25 10:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona បាន​ធ្លាក់​ចេញ​ពី​ពានព្រះមហាក្សត្រ​អេស្ប៉ាញ Copa del Rey ក្រោយ​ចាញ់​ក្លឹប​ Athletic Bilbao ក្នុង​លទ្ធផល ៤ ទល់​នឹង​ ២ នៅ​ក្នុង​វគ្គ ៨ក្រុម​ចុង​ក្រោយ កាល​ពី​យប់​ថ្ងៃ​ពុធ​។

បើ​តាម​ស្ថិតិ​នៃ​ការ​ប្រកួត​ ខាង Barcelona បាន​វាត​ទី​តារាង​បាល់ ដោយ​គ្រប់គ្រង​បាល់​រហូត​ដល់​ទៅ ៦១% យ៉ាងណាមិញ ស៊ុត​បាន​តែ ៧ជើង ហើយ​ស៊ុត​ចំ​គោលដៅ​តែ ៤ជើង​ប៉ុណ្ណោះ។ ចំណែក​ឯខាង Bilbao វិញ​គ្រប់គ្រង​បាល់​បាន ៣៩% ស៊ុត​បាន ២៩ជើង ហើយ​ចំ​គោល​ដៅ ៧ជើង។

សូម​ជម្រាប​ផង​ដែរ​ថា គិត​មក​ទល់​ពេល​នេះ នៅ​ក្នុង​ពាន Copa del Rey ក្លឹប​ធំអេស្ប៉ាញ នៅ​សល់​តែ​ក្លឹប Athletico Madrid មួយ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ក្លឹប Real Madrid បាន​ធ្លាក់​នៅ​វគ្គ ១៦ក្រុម​ចុង​ក្រោយ៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម