• 2024-01-25 04:26:01
  • បាល់ទះ

រត់​រួច​ ឬ​អត់​វិសាខា​ ថ្ងៃ​សុក្រ​ប៉ះ​ អង្គរក្ស​ ថ្ងៃ​សៅរ៍​ ប៉ះ​ មហាផ្ទៃ​ សុទ្ធតែ​ក្រុម​ខ្លាំងៗ​

  • 2024-01-25 04:26:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កក្រើក​ហើយ​ក្នុង​វិស័យ​បាល់ទះ​នៅ​កម្ពុជា​សប្ដាហ៍​នេះ​ពាន​រង្វាន់​តេជោលីគ​ ឆ្នាំ​២០២៤​ ស្អែក​នេះ​ក្រុម​ខ្លាំងៗ​ប៉ះ​គ្នា​គឺ​ក្រុម​មិន​ដែល​ចាញ់​ វិសាខា​ ប៉ះ​ បញ្ជា​ការដ្ឋាន​អង្គរក្ស​ នៅ​ថ្ងៃ​សុក្រ​ ខណៈ​ថ្ងៃ​សៅរ៍​ វិសាខា​ បន្ត​ធ្វើ​ការ​ធ្ងន់ដោយ​ត្រូវ​ប៉ះ​ ក្រសួង​មហាផ្ទៃ។​

ក្រុមវិសាខា

ការ​ប្រកួត​ពាន​រង្វាន់​ តេជោលីគ​ សប្ដាហ៍​នេះ​អាច​និយាយ​បាន​ថា​ជា​ការ​ប្រកួត​ធំ​ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ពី​សំណាក់​អ្នក​តាមដាន​វិស័យ​កីឡា​បាល់ទះ​នៅ​កម្ពុជា។​ អ្វី​ដែល​ប្រិយមិត្ត​ទន្ទឹង​ចាំ​មើល​នោះ​គឺ​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ធំៗ​ទាំង​៣​ វិសាខា​ បញ្ជា​ការដ្ឋាន​អង្គរក្ស​ និង​ក្រសួង​មហាផ្ទៃ​នេះ​ហើយ។​

ក្រុមអង្គរក្ស

វិសាខា​ ជា​ក្រុម​មិន​ទាន់​ចាញ់​សោះ​ ៥ប្រកួត​កន្លង​ទៅ​កំពុង​មាន​ ១៥​ពិន្ទុ​ពេញ​ ដូច្នេះ​ហើយ​អ្នកគាំទ្រ​ចង់​ដឹង​ថា​សប្ដាហ៍​នេះ​ក្លឹប​ធំ​នៅ​កម្ពុជា​មួយ​នេះ​អាច​បន្ត​មិន​ចាញ់​ទៀត​ ឬ​យ៉ាងណា​ ព្រោះ​ប៉ះ​ បញ្ជា​ការដ្ឋាន​អង្គរក្ស​ ក្រុម​ល្អ​មាន​កីឡាករ​បរទេស​មក​ពី​ឥណ្ឌូណេស៊ី។​ ការ​លើក​បាល់​ ការ​ម៉ាត់​ផ្ដាច់​ ស្មាត់​ឆ្វេង​ ស្មាត់​ស្ដាំង​ ឌឺមី​ សុទ្ធតែ​មាន​គុណភាព​ទាំង​អស់។​ ក្រៅ​តែ​ប៉ះ​ អង្គរក្ស​ ហើយ​វិសាខា​ នៅ​ថ្ងៃសៅរ៍​ត្រូវ​ធ្វើ​ការ​ធ្ងន់​១ប្រកួត​ទៀត​គឺ​ប៉ះ​ ក្រសួង​មហាផ្ទៃ​ ខណៈ​ក្រុម​មួយ​នេះ​ក៏​ល្អ​ និង​មាន​កីឡាករ​ខ្មែរ​-វៀតណាម​ មក​លេង​ឲ្យ​ទៀត​ផង។​ ទាំង​នេះ​ហើយ​ធ្វើ​ឲ្យ​អ្នក​តាមដាន​ចង់​ដឹង​លទ្ធផល​ និង​ចង់​ទស្សនា​ការ​ប្រកួត​សប្ដាហ៍​នេះ​ជា​ខ្លាំង។​

ក្រុមមហាផ្ទៃ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ពាន​រង្វាន់​តេជោលីក​ ឆ្នាំ​២០២៤​ នៅ​ថ្ងៃ​សុក្រ​ ទី២៦​ វេលា​ម៉ោង​ ១​ថ្ងៃ​ត្រង់​ វិសាខា​ ប៉ះ​ បញ្ជា​ការដ្ឋាន​អង្គរក្ស។​ ថ្ងៃ​សៅរ៍​ ទី២៧​ វេលា​ម៉ោង​ ៧​យប់​ វិសាខា​ ប៉ះ​ ក្រសួង​មហាផ្ទៃ។​ រាល់​ការ​ប្រកួត​មិន​មាន​លក់​សំបុត្រ​នោះ​ទេនៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ដូច្នេះ​មហាជន​ចង់​ទស្សនា​ផ្ទាល់​អាច​អញ្ជើញ​ទៅ​បាន៕​

កម្មវិធីប្រកួត​ថ្ងៃសុក្រ
កម្មវិធីប្រកួត​ថ្ងៃសៅរ៍ (រូបភាពផេកសហព័ន្ធ)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់