- 2024-01-24 13:54:53
- បាល់ទាត់
Martial រងរបួសធ្ងន់ធ្ងរ
- 2024-01-24 13:54:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Martial រងរបួសធ្ងន់ធ្ងរ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Antony Martial បានរបួសគល់ភ្លៅធ្ងន់ធ្ងររហូតដល់ការវះកាត់។ នេះបើតាមការចុះផ្សាយរបស់ក្លឹប Manchester United។
ក្លឹបបិសាចក្រហម បានបញ្ជាក់ថាកីឡាករសញ្ជាតិបារាំងវ័យ ២៨ ឆ្នាំរូបនេះ បានទទួលបានការវះកាត់ជោគជ័យ ហើយកំពុងសម្រាកព្យាបាល។ បើតាមប្រភពដដែល កីឡាករនឹងសម្រាកព្យាបាលរបួសប្រមាណ ១០ សប្ដាហ៍។ នេះមានន័យថា ខ្សែប្រយុទ្ធមិនអាចចូលរួមជួយក្រុមរហូតដល់ខែមេសា។
កុងត្រារបស់ Martial នឹងផុតសុពលភាពនៅខែមិថុនាខាងមុខ។ ការមានរបួសចំពេលនេះ ធ្វើឲ្យលទ្ធភាពក្នុងការតកុងត្រាថ្មីរវាង Martial និងក្លឹបបិសាចក្រហមកាន់តែតិចទៅៗ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Mirror ខ្សែប្រយុទ្ធ Martial និង Man Utd នឹងចែកផ្លូវគ្នានៅពេលចប់រដូវកាលនេះ។
Martial បានមកចូលរួមជាមួយបិសាចក្រហមកាលពីខែកញ្ញាឆ្នាំ ២០១៥។ កាលពី ៦ រដូវកាលដំបូង ខ្សែប្រយុទ្ធរូបនេះគឺជាកីឡាករបង្គោលរបស់ក្លឹប។ លុះក្រោយមកបន្តបន្ទាប់ កីឡាករបានចាប់បាត់បង់តួនាទីជាកីឡាករបង្គោល ហើយចូលរួមលេងឲ្យក្រុមជាកីឡាករបម្រុងវិញ។ គិតមកទល់ពេលនេះ កីឡាករលេងសរុប ៣១៧ ប្រកួត និងស៊ុតចូល ៩០ គ្រាប់ឲ្យបិសាចក្រហម៕