/65b0bb4f31430_1706081100_medium.jpg)
- 2024-01-24 11:10:07
- ព័ត៌មាន
កីឡាករ Man Utd ពីររូបអាចនឹងចូលរួមជាមួយក្លឹប Ronaldo នៅអារ៉ាប៊ីសាអ៊ូឌីត
- 2024-01-24 11:10:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ Man Utd ពីររូបអាចនឹងចូលរួមជាមួយក្លឹប Ronaldo នៅអារ៉ាប៊ីសាអ៊ូឌីត
ចន្លោះមិនឃើញ
កីឡាករក្លឹប Manchester United ចំនួន ២រូប អាចនឹងចូលរួមជាមួយខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ក្នុងការលេងនៅក្លឹប Al-Nassr នៃអារ៉ាប៊ីសាអ៊ូឌីត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។
ប្រភពដដែលបានឱ្យដឹងថា កីឡាករបិសាចក្រហមទាំង ២រូបនោះរួមមាន ខ្សែបម្រើកណ្ដាលប្រេស៊ីល Casemiro និងខ្សែការពារស្លាបស្ដាំ Aaron Wan-Bissaka អាចនឹងផ្លាស់ទៅលេងនៅក្លឹប Al-Nassr នាពេលឆាប់ៗនេះ។
Casemiro មានកុងត្រាដល់ឆ្នាំ២០២៦ ជាមួយ Man Utd តែខានបានបង្ហាញខ្លួនតាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ ដោយសារតែរបួស។ ចំណែកឯ Wan-Bissaka វិញ ហាក់ដូចជាមិនសូវបង្ហាញទម្រង់ល្អប៉ុន្មានទេនាពេលថ្មីៗនេះ។
ទោះជាយ៉ាងណាក៏ដោយ យើងនៅតែទន្ទឹងរង់ចាំថា Man Utd យល់ព្រមលក់កីឡាករទាំងពីរនេះ ឬ យ៉ាងណា ស្របពេលដែលទីផ្សាររដូវរងានឹងបញ្ចប់នាពេលឆាប់ៗនេះ៕