/65afbb4b9d5cc_1706015520_medium.jpg)
- អង្គារ, 23 មករា 2024 13:14
- បាល់ទាត់
Bayern ចង់បាន Trippier
- អង្គារ, 23 មករា 2024 13:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bayern ចង់បាន Trippier
ចន្លោះមិនឃើញ
ក្លឹប Bayern Munich ចង់បានខ្សែការពារស្លាប Kieran Trippier ពីក្លឹប Newcastle United ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។ នេះបើតាមការចុះផ្សាយរបស់ Sky Sports។
យោងតាមព័ត៌មានបឋមពីប្រភពដដែល បានឲ្យដឹងថាខ្សែការពារស្លាបសញ្ជាតិអង់គ្លេសវ័យ ៣៣ ឆ្នាំ Trippier ក៏មានចំណាប់អារម្មណ៍ចង់ទៅចូលរួមជាមួយក្លឹប Bayern ដែរ។
បច្ចុប្បន្នក្លឹបយក្សអាល្លឺម៉ង់កំពុងចរចាជាមួយភាគី Newcastle គ្រាន់តែមិនទាន់ត្រូវថ្លៃគ្នារឿងតម្លៃផ្ទេរ។ Newcastle ចង់បានតម្លៃផ្ទេរប្រមាណ ១២ លានផោនពី Bayern។ ចំពោះ Bayern តម្លៃនេះ គឺខ្ពស់សម្រាប់ការផ្ទេរកីឡាករដែលមានវ័យ ៣៣ ឆ្នាំទៅហើយ។ ទោះជាយ៉ាងណា ក្លឹបកំពុងចរចាជាមួយ Newcastle ដើម្បីពិនិត្យលទ្ធភាពទម្លាក់តម្លៃផ្ទេរ។
Trippier បានមកចូលរួមជាមួយ Newcastle កាលពីខែមករា ឆ្នាំ២០២២។ កីឡាករលេងសរុប ៨១ ប្រកួត និងស៊ុតចូល ៣ គ្រាប់។ ខ្សែស្លាបរូបនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយ Newcastle ឡើងទម្រង់លេងកាលពីរដូវកាលមុន។ ទោះជាយ៉ាងណា ខ្សែការពារស្លាបរូបនេះ ហាក់ធ្លាក់ទម្រង់លេងយ៉ាងគំហុកក្នុងប្រមាណប្រកួតចុងក្រោយនេះ៕