• 2024-01-23 11:12:02
  • ព័ត៌មាន

Mourinho នៅតែចិញ្ចឹមចិត្តចង់ធ្វើការនៅអ៊ីតាលី

  • 2024-01-23 11:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho នៅតែចង់បន្តដឹកនាំក្លឹបបាល់ទាត់ ដែលនៅលេងនៅក្នុងក្របខ័ណ្ឌលីគកំពូលអ៊ីតាលី Serie A។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន TNT Sports។

ប្រភពខាងលើបានឱ្យដឹងថា លោកនឹងជួបចរចាជាមួយក្លឹប Napoli នៅសប្ដាហ៍ក្រោយ។ យ៉ាងណាមិញ មិនទាន់មានការបលស្រាយណាមួយពីភាគីពាក់ព័ន្ធនោះទេ។

សូមជម្រាបផងដែរថា លោក Mourinho ទើបតែត្រូវបានក្លឹបដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី Roma ប្រកាសចែកផ្លូវគ្នា កាលពីពេលថ្មីៗនេះ។

តាំង​ពី​ពេល​នោះ​មក មាន​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​ទាក់ទង​បុរស​ជនជាតិ​ព័រទុយហ្គាល់​រូប​នេះ​ ប៉ុន្តែ​លោក​បដិសេធ​មិន​ទៅ​ដឹកនាំ​នោះ​ទេ៕

ប្រភព៖ Forbes អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី