• 2024-01-23 02:50:53
  • ព័ត៌មាន

Salah បានត្រឹមអង្គុយមើល ប៉ុន្តែអេហ្ស៊ីបធ្វើបានល្អ ឡើងទៅកាន់វគ្គបន្ត ពានទ្វីបអាហ្វ្រិក

  • 2024-01-23 02:50:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេហ្ស៊ីប បានឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៅពានរង្វាន់ទ្វីបអាហ្វ្រិក Africa Cup of Nations បន្ទាប់ពីបានប្រកួតស្មើ ២ ទល់ ២ ជាមួយ Cape Verde ក្នុងការប្រកួតចុងក្រោយក្នុងពូល B នៅទីក្រុង Abidjan ។

អេហ្ស៊ីប បានសម្លឹងរកការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ តាមពីក្រោយក្រុម Mozambique និង Ghana មុនពេលមានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងការប្រកួតទាំងពីរ។ ខ្សែប្រយុទ្ធ Mostafa Mohamed របស់អេហ្ស៊ីប បានរកគ្រាប់បាល់បញ្ចូលទីបានសម្រេចនៅនាទីទី ៩៣។ ទោះបីជាយ៉ាងណាក៏ដោយ Cape Verde បានតាមស្មើវិញ ៦ នាទីក្រោយមក ហើយអេហ្ស៊ីប ទទួលបានចំណាត់ថ្នាក់លេខ ២ ខណៈពេលដែល Ghana ដែលបានបើកការនាំមុខ ២ ទល់ ០ នោះ បានរបូតគ្រាប់បាល់វិញ ក្នុងម៉ោងបន្ថែមជាមួយនឹង Mozambique ។

ជម្រើសជាតិអេហ្ស៊ីប នឹងត្រូវជួបក្រុមចំណាត់ថ្នាក់លេខ ២ ក្នុងពូល F ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៅថ្ងៃអាទិត្យ ខាងមុខនេះ។ Super Star របស់អេហ្ស៊ីប កីឡាករឆ្នើម Salah បានត្រឹមអង្គុយមើលជម្រើសជាតិរបស់ខ្លួនប្រកួត បន្ទាប់ពីត្រូវបានបង្ខំចិត្តផ្លាស់ប្តូរចេញពីការប្រកួត ដោយសារតែរងរបួសធ្ងន់ អំឡុងពេលប្រកួតស្មើ ២ ទល់ ២ ជាមួយក្រុមហ្គាណា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប៉ុន្តែខ្សែប្រយុទ្ធរូបនេះបានឈរនៅចំពោះមុខអ្វីដែលបានបង្ហាញឱ្យឃើញថាជារាត្រីដ៏គួរឱ្យភ័យខ្លាចសម្រាប់ម្ចាស់ជើងឯកទ្វីបអាហ្វ្រិក ចំនួន ៧ សម័យកាល។

គួរឱ្យដឹងថា អេហ្ស៊ីប បានត្រឹមជើងឯករង ក្នុងវគ្គផ្តាច់ព្រ័ត្រពានទ្វីបអាហ្វ្រិក Africa Cup of Nations ឆ្នាំ ២០១៧ និង ២០២១៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី