• 2024-01-22 13:46:24
  • បាល់ទាត់

Mourinho បដិសេធ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត

  • 2024-01-22 13:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​បដិសេធ​ក្លឹប Al Shabab ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

ក្រោយ​ក្លឹប​អ៊ីតាលី Roma បាន​បញ្ចប់​ការងារ​ជា​អ្នក​ចាត់​ការ​កាល​ពី​សប្ដាហ៍​មុន​មក ក្លឹប Al Shabab ត្រូវ​បាន​រាយការណ៍​ថា បាន​ទាក់ទង​មក​លោក Mourinho ដើម្បី​ពិភាក្សា​លទ្ធភាព​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ទៅ​ដឹកនាំ​នៅ​អារ៉ាប៊ីសាអ៊ូឌីត។ របាយការណ៍​បឋម​កាល​ពី​សប្ដាហ៍​មុន បាន​លើក​ឡើង​ថា Mourinho ចាប់​អារម្មណ៍​ ហើយ​អាច​ព្រម​ទៅ​ដឹកនាំ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត។

ទោះ​ជា​យ៉ាង​ណា ដំណឹង​ចុង​ក្រោយ​ក្នុង​សប្ដាហ៍​នេះ បាន​ឲ្យ​ដឹង​ថា Mourinho បាន​សម្រេច​ចិត្ត​ក្នុង​ការ​បដិសេធ​ក្លឹប Al Shabab។ យោង​តាម Goal អ្នក​ចាត់​ការ​រូប​នេះ កំពុង​រង់​ចាំ​ឱកាស​ក្នុង​ការ​ដឹកនាំ​ក្លឹប​ធំៗ​មួយ​ចំនួន​នៅ​អឺរ៉ុប។

ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើក​ឡើង​ថា Mourinho អាច​នឹង​ទៅ​ដឹកនាំ​ក្លឹប​អ៊ីតាលី​ Napoli នា​ពេល​ខាង​មុខ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់