• 2024-01-18 12:26:58
  • បាល់ទាត់

Ajax ទិញ​បាន​​ខ្សែ​បម្រើ​រូប​នេះ​ពី​អារ៉ាប៊ីសាអ៊ូឌីត​

  • 2024-01-18 12:26:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Ajax បាន​ទិញ​យក​បាន​ ខ្សែបម្រើ​ Jordan Henderson ពី​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​ Al Ettifaq នៅ​ក្នុង​ថ្ងៃនេះ​ដោយ​ចាំ​តែ​ប្រកាស​ជា​ផ្លូវការ​តែ​ប៉ុណ្ណោះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

ថ្ងៃ​ពិនិត្យ​សុខភាព​ និង​ថ្ងៃ​ចុះ​កុងត្រា​បាន​រៀបចំ​រួចរាល់​អស់​ហើយ​ ដោយ​គេ​នឹង​ធ្វើ​ដំណើរ​ពី​អង់គ្លេស​ មក​កាន់​ហុល្លង់​ដើម្បី​បញ្ចប់​កុងត្រា​មួយ​នេះ​។

Henderson នឹង​ចុះ​កុងត្រា​ជា​មួយ​ Ajax រយៈពេល​២ឆ្នាំ​កន្លះ​ រហូតដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦។

កីឡាករ​នេះ​ធ្លាប់​លេង​ឲ្យ​ Liverpool រយៈពេល​ ១២ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០១១ រហូត​ដល់​ឆ្នាំ​២០២៣ ហើយ​ក៏​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​កន្លះ​ឆ្នាំ​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី