/65a90bd5ca2a8_1705577400_medium.jpg)
- 2024-01-18 11:32:17
- ព័ត៌មាន
Xavi នឹងដើរចេញពី Barca ប្រសិនបើមានករណីនេះកើតឡើង
- 2024-01-18 11:32:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xavi នឹងដើរចេញពី Barca ប្រសិនបើមានករណីនេះកើតឡើង
ចន្លោះមិនឃើញ
លោក Xavi Hernendez គ្រូបង្គោលក្លឹប Barcelona នឹងលាចេញពីតំណែង ប្រសិនបើកីឡាករក្លឹបនេះឈប់ស្ដាប់តាមការណែនាំរបស់លោក។
ការលើកឡើងបែបនេះធ្វើឡើង ក្រោយពេលដែលមានការចុះផ្សាយរបស់សារព័ត៌មាន ESPN។ ដោយសារព័ត៌មាននេះចុះថា ក្រុមកីឡាករភាគច្រើនចាប់ផ្ដើមចោទសួរពីទម្រង់លេង និងរបៀបចាត់ចែងរបស់លោក។
ទាក់ទិននឹងរឿងនេះដែរ លោក Xavi បាននិយាយថា៖ «ខ្ញុំស្រលាញ់ក្លឹបនេះណាស់។ ខ្ញុំមកនេះ ដើម្បីសម្រេចបានស្នាដៃអ្វីមួយ។ បើខ្ញុំធ្វើមិនបានទេ ខ្ញុំនឹងទៅផ្ទះ។ បើខ្ញុំមិនលើកពាន La Liga ឆ្នាំមុនទេ ខ្ញុំមិនបន្តនៅដល់រាល់ថ្ងៃនោះទេ»។
«ដរាបណាកីឡាករលែងតាមខ្ញុំ នោះខ្ញុំនឹងវេចបង្វេចដើរចេញ។ ពេលណាដែលមានអ្នកនិយាយថា ខ្ញុំមានបញ្ហា ខ្ញុំនឹងដើរចេញ»។ នេះជាការលើកឡើងរបស់លោក៕