- 2024-01-17 12:11:06
- បាល់ទាត់
យ៉ាងហោចណាស់ ក្លឹបបីដណ្ដើមគ្នាចង់ខ្ចីជើង Pellistri
- 2024-01-17 12:11:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យ៉ាងហោចណាស់ ក្លឹបបីដណ្ដើមគ្នាចង់ខ្ចីជើង Pellistri
ចន្លោះមិនឃើញ
ក្លឹបយ៉ាងហោចណាស់ចំនួនបី កំពុងដណ្ដើមគ្នាចង់ខ្ចីជើងខ្សែស្លាប Facundo Pellistri ពី Manchester United ក្នុងទីផ្សារដោះដូរកីឡាករក្នុងខែមករានេះ។
ក្លឹបទាំងនោះរួមមាន ក្លឹបហុល្លង់ PSV Eindhoven ក្លឹបអាមេរិក LA Galaxy និងក្លឹបអេស្ប៉ាញ Granada បានកំពុងចាប់អារម្មណ៍ចង់ខ្ចីជើងខ្សែស្លាបវ័យ ២២ ឆ្នាំ Pellistri។ ទោះជាយ៉ាងណា មិនទាន់មានរបាយការណ៍ណាអាចបញ្ជាក់ថាភាគី Man Utd និងភាគី Pellistri សម្រេចយ៉ាងណានោះទេ។
កីឡាករសញ្ជាតិអ៊ុយរុយហ្គាយ Pellistri បានមកចូលរួមជាមួយបិសាចក្រហមតាំងពីឆ្នាំ ២០២០ មក ក៏ប៉ុន្តែមិនទាន់ទទួលបានឱកាសក្លាយជាកីឡាករបង្គោលរបស់ក្លឹបនៅឡើយ។ ២ ឆ្នាំដំបូង កីឡាករត្រូវបានក្លឹបបញ្ជូនជាកីឡាករខ្ចីជើងនៅក្លឹបអេស្ប៉ាញ Alves។ ឯ ២ ឆ្នាំចុងក្រោយ កីឡាកររូបនេះបានបង្ហាញខ្លួនសរុប ២៤ ប្រកួតឲ្យបិសាចក្រហម តែច្រើនជាកីឡាករបម្រុងលេងចុងម៉ោង។ ទោះជាបានវេលាតិចបង្ហាញសមត្ថភាព ពេលដែលបានចូលលេង កីឡាករតែងត្រូវបានការកោតសរសើរពីមជ្ឈដ្ឋានអ្នកគាំទ្របិសាចក្រហមជាពិសេសរឿងល្បឿន និងបច្ចេកទេសរបស់កីឡាករវ័យក្មេងរូបនេះ៕