• 2024-01-17 11:20:39
  • ព័ត៌មាន

Mourinho រក​បាន​ច្រើន​ជាង ១០០លាន​ដុល្លារ​អាមេរិក ពី​ថ្លៃ​សង​របួស​ផ្លូវ​ចិត្ត​ពី​ក្លឹប​នានា

  • 2024-01-17 11:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho គ្រូ​បង្គោល​ជនជាតិ​ព័រទុយហ្គាល់ មាន​ប្រវត្តិ​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​បញ្ចប់​មុខតំណែង​​ ក្នុង​អាជីព​ជា​គ្រូ​រយៈពេល​ប្រមាណ ២៤ឆ្នាំ​មក​នេះ។ លើក​ចុង​ក្រោយ​បង្អស់ ដែល​លោក​ត្រូវ​បាន​គេ​បណ្ដេញចេញ​គឺ​នៅ​ក្នុង​ខែ​មករា ឆ្នាំ២០២៤ នៅ​ពេល​ដែល​ខាង​ក្លឹប​អ៊ីតាលី​ Roma ប្រកាស​ចែក​ផ្លូវ​ជាមួយ​លោក។

បុរស​រូប​នេះ​រក​បាន​ ១០២លាន​ដុល្លារ​អាមេរិក ដោយ​គ្រាន់​តែ​ពី​ថ្លៃ​សង​របួស​ផ្លូវចិត្ត បន្ទាប់​ពី​ក្លឹប​ទាំង​នោះ​បញ្ចប់​កុងត្រា​របស់​លោក។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Sun លោក​ទទួល​ទឹកប្រាក់​ ២២លាន​ដុល្លារ​ បន្ទាប់​ពី​ខាង Chelsea ដេញ​លោក​ចេញ​កាល​ពី​ឆ្នាំ២០០៦ ហើយ​ ១០,៥លាន​ដុល្លារ ពេល​ Chelsea ដេញ​ចេញ​ជា​លើក​ទី២ កាល​ពី​ឆ្នាំ២០១៥។

បន្ត​មក​ទៀត​ លោក​ទទួល​បាន​ទឹកប្រាក់ ២១,៥លាន​ដុល្លារ​ ពេល Real Madrid បញ្ចប់​តួនាទី​កាល​ពី​ឆ្នាំ២០១៣ ហើយ​ក្បែរ ២៥លាន​ទៀត​ ពេល Manchester United ផ្ដាច់​ចំណង​កាល​ពី​ឆ្នាំ២០១៨។ Tottenham Hotspur បង់​លោកជិត ១៩លាន​ដុល្លារ​អាមេរិក ពេល​ដែល​ចែក​ផ្លូវ​ជាមួយ​លោក ប៉ុន្តែ​ខាង Roma ឱ្យ​លោក​តែជិត ៤លាន​ដុល្លារ​ប៉ុណ្ណោះ៕

ប្រភព៖ The Sun អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី