• 2024-01-16 11:08:09
  • ព័ត៌មាន

Roma ចែកផ្លូវ​ជាមួយ​ Mourinho ក្រោយ​មាន​លទ្ធផល​មិន​សូវ​គាប់

  • 2024-01-16 11:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹបអ៊ីតាលី Roma បាន​បញ្ចប់​ផ្លូវគ្នា​ជាមួយ​គ្រូ​បង្គោល​ជនជាតិ​ព័រទុយហ្គាល់​លោក Jose Mourinho បន្ទាប់​ពី​លោក​ដឹកនាំ​មិន​សូវ​ល្អ​នា​ពេល​ថ្មីៗ​នេះ។

បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្លឹប​នៅ​ក្នុង​ថ្ងៃ​អង្គារ​នេះ ខាង​ Roma បាន​និយាយ​ថា៖ «លោក Jose Mourinho និង​សហការី​របស់​លោក​នឹង​ចាកចេញ​ពី​ក្លឹប​ចាប់​ពី​ថ្ងៃ​ចេញ​សេចក្ដីថ្លែងការណ៍​នេះ​ទៅ»។

លោក Mourinho បាន​ឡើង​មក​កាន់ Roma កាល​ពី​ខែ​ឧសភា ឆ្នាំ២០២១។ លោក​បាន​ជួយ​ឱ្យ​ក្លឹប​អ៊ីតាលី​មួយ​នេះ​ឈ្នះ​ពាន​ Conference League ដែល​ពាន​កម្រិត​ទី៣ នៃ​ក្របខ័ណ្ឌ​អឺរ៉ុប​កាល​ពី​ឆ្នាំ២០២២ ហើយ​ជួយ​ឱ្យ​ក្លឹប​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League កាល​ពី​រដូវ​កាល​មុន។

យ៉ាងណាមិញ នៅ​ក្នុង​រដូវ​កាល​នេះ ក្លឹប​អ៊ីតាលី​មួយ​នេះ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ ដោយ​ពេល​នេះ​ដែរ​កំពុង​តែជាប់​លេខ ៩ នៅ​តារាង​លីគ​កំពូល​អ៊ីតាលី ដោយ​មាន ២៩ពិន្ទុ​ក្នុង​ដៃ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី