• 2024-01-12 13:16:26
  • បាល់ទាត់

Eddie Howeថា​ Newcastle មិន​អាច​ទិញ​ខ្សែប្រយុទ្ធ​រូប​នេះ​ពី​ Bournemouth

  • 2024-01-12 13:16:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Eddie Howe អ្នកចាត់ការ​ក្លឹប​ Newcastle បាន​និយាយ​ទៅ​កាន់សារព័ត៌មាន​កាល​ពីពេលថ្មីៗ​នេះថា​ ក្លឹប​លោក​មិន​អាច​ទិញ​យក​ ខ្សែប្រយុទ្ធ​ Dominic Solanke បាន​នោះ​ទេ​។

លោក​ Howe បាន​និយាយ​ថា​៖" យើង​មិន​ធ្វើ​ការ​ចរចា​ដើម្បីយក​ Solanke នោះ​ទេ​។ យើង​មិន​អាច​ទិញ​គេ​បាន​នោះ​ទេ​ "។

លោក​បន្ត​ថា​៖" ខ្ញុំ​ពេញ​ចិត្ត​ Solanke។ ខ្ញុំ​ទិញ​គេ​មក​កាល​ពី​នៅ​ Bournemouth ដោយ​វាយ​តម្លៃ​ឲ្យ​គេ​ខ្ពស់​មែនទែន​។ យើង​មិន​ទាន់​បាន​សួរ​នាំ​គេ​ទាំង​អស់ ព្រោះ​តែ​យើង​មិន​មាន​លទ្ធផល​ទិញ​យក​គេ​នោះ​ទេ​ "។

Solanke ជា​មក​លេង​ឲ្យ​ Bournemouth តាំង​ពី​ឆ្នាំ​២០១៨ ដោយ​ចូល​លេង​បាន​ ១៩៦ប្រកួត​ និង​ស៊ុត​ចូល​ ៦៩គ្រាប់​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់