• 2024-01-11 14:21:06
  • បាល់ទាត់

Dier នឹង​ចេញ​ពី Spurs ទៅ​ចូល​រួម​ជាមួយ Bayern

  • 2024-01-11 14:21:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ្ស​បម្រើ​ការពារ Eric Dier នឹង​ចាកចេញ​ពី​ក្លឹប Tottenham Hotspur ហើយ​ចូល​រួម​ជាមួយ​ក្លឹប Bayern Munich។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Sky Sports ក្លឹប Bayern Munich បាន​ព្រមព្រៀង​ហើយ​ជាមួយ​នឹង​តម្លៃ​ផ្ទេរ​របស់​ខ្សែ​បម្រើ​វ័យ ២៩ ឆ្នាំ​រូប​នេះ ជាមួយ​ក្លឹប Spurs។ បើ​តាម​ប្រភព​ដដែល​ តម្លៃ​ផ្ទេរ​គឺ​ប្រមាណ ៤ លាន​អឺរ៉ូ។

បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ក្លឹប​យក្ស​អាល្លឺម៉ង់​នឹង​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ការ​ផ្ទេរ​មួយ​នេះ នា​ពេល​ដ៏​ឆាប់​ខាង​មុខ។

Eric Dier បាន​មក​ចូល​រួម​ជាមួយ Spurs តាំង​ពី​ឆ្នាំ ២០១៤ មក។ កីឡាករ​លេង​សរុប ៣៦៥ ប្រកួត និង​ស៊ុត​ចូល ១៣ គ្រាប់៕

ប្រភព៖ Sky Sports អត្ថបទ៖ សេរី មង្គល

មតិយោបល់