- 2024-01-11 03:43:30
- បាល់ទះ
នេះមិនដឹងយុទ្ធសាស្ត្រអ្វីទេ! ណារ៉ូ ថាមិនសូវសង្ឃឹមទេ ចំណែក គួន ម៉ុម សង្ឃឹមលើកពាន ៧០% «តេជោលីគ»
- 2024-01-11 03:43:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះមិនដឹងយុទ្ធសាស្ត្រអ្វីទេ! ណារ៉ូ ថាមិនសូវសង្ឃឹមទេ ចំណែក គួន ម៉ុម សង្ឃឹមលើកពាន ៧០% «តេជោលីគ»
ចន្លោះមិនឃើញ
ពានរង្វាន់បាល់ទះ «តេជោលីគ» ឆ្នាំ២០២៤ គឺឈានមកដល់ថ្ងៃបើកឆាកប្រកួតស្អែកនេះហើយនៅវិមានក្នុងពហុកីឡដ្ឋានជាតិ ខណៈកីឡាករមួយចំនួនបង្ហាញចំណាប់អារម្មណ៍ និងការយល់ឃើញខុសៗគ្នាពីដំណើរឆ្ពោះទៅការគ្រងពាននៅចុងបញ្ចប់ផ្ដាច់ព្រ័ត្រ។
ក្នុងកិច្ចសម្ភាសរបស់ Admin ស្រួច ជាមួយ សួន ចាន់ណារ៉ូ ដៃប៉ះសេរបស់ក្រុមវិសាខា បានសាកសួរអំពីចំណាប់អារម្មណ៍ និងភាគរយក្នុងការគ្រងជើងឯក «តេជោលីគ» ឆ្នាំ២០២៤ នេះរូបគេលើកឡើងថាមិនសូវជាសង្ឃឹមប៉ុន្មាននោះទេ ព្រោះតែក្លឹបដទៃបាននាំយកកីឡាករបរទេសល្អៗច្រើនមកលេង។ ជាមួយគ្នានេះដែរក្លឹបវិសាខារបស់ខ្លួនក៏មានកីឡាកររបួសទៀតផង។
យ៉ាងណាចំពោះស្មាត់ធំរបស់វិសាខាគឺកីឡាករ គួន ម៉ុម វិញលើកឡើងក្នុងកិច្ចសម្ភាសជាមួយ Admin ឆាយ ថាជើងឯក «តេជោលីគ» នេះខ្លួនដាក់ក្ដីសង្ឃឹមឈ្នះរហូតដល់ ៧០% ឯណោះទោះបានពីដឹងសមាសភាពកីឡាករក្រុមទាំងអស់មកចូលរួមយ៉ាងណាក្ដី។ ប្រសិនបើមានកីឡាករឆ្នើមរបស់ខ្លួន វឿន វាសនា និងលីប្រូ ខឹម សុវណ្ណដារ៉ា បានលេងវិញនោះគឺសង្ឃឹមជាងនេះទៅទៀត ព្រោះអ្នកទាំងពីរមួយជាស្មាត់លើគេហើយ និងមួយទៀតជាកីឡាករយល់ចិត្តក្រុមបំផុតដែលអាចជួយក្រុមរហូតដល់ ៩០% នៃការប្រកួត។
ការប្រកួតជាផ្លូវការ «តេជោលីគ» គឺចាប់ផ្ដើមនៅស្អែកនេះហើយលើទីលានប្រកួតក្នុងពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះដំណើរការរហូតចាប់ពីថ្ងៃទី១២ មករា ដល់ ១៨ កុម្ភៈ ឆ្នាំ២០២៤ ដូច្នេះមានតែរង់ចាំមើលថាតើក្រុមណាឲ្យប្រាកដជាម្ចាស់ លីគបាល់ទះដំបូង ឆ្នាំ២០២៤ នៅកម្ពុជា៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB