- 2024-01-09 06:50:44
- ព័ត៌មាន
អតីតវីរបុរសក្លឹប កាំភ្លើងធំ Arsenal ថា ខ្លួនធ្លាប់កើត Depression អំឡុងពេលលេងជាកីឡាករអាជីព
- 2024-01-09 06:50:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតវីរបុរសក្លឹប កាំភ្លើងធំ Arsenal ថា ខ្លួនធ្លាប់កើត Depression អំឡុងពេលលេងជាកីឡាករអាជីព
ចន្លោះមិនឃើញ
អតីតខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Thierry Henry បាននិយាយថា លោកបានកើតជំងឺ Depression នៅអំឡូងពេលលេងជាកីឡាករអាជីព។
Thierry Henry ជាអតីតខ្សែប្រយុទ្ធឆ្នើមមួយរូប ដែលបានស៊ុតបញ្ចូលទី ២២៨គ្រាប់ នៅក្នុងការបង្ហាញខ្លួន ៣៧៧លើក ឱ្យក្រុម Arsenal ហើយបានឈ្នះពាន World Cup ក្នុងឆ្នាំ ១៩៩៨ និង ពាន Euro ក្នុងឆ្នាំ ២០០០ ជាមួយក្រុមជម្រើសជាតិបារាំង។
Henry បាននិយាយថា “នៅអំឡុងពេលខ្ញុំលេងជាកីឡាករបាល់ទាត់អាជីព និង ចាប់តាំងពីខ្ញុំកើតមក គឺខ្ញុំធ្លាប់បានកើតជំងឺ Depression” ។ អតីតខ្សែប្រយុទ្ធវ័យ ៤៦ឆ្នាំរូបនេះ បន្តថា “តើខ្ញូំបានដឹងពីវាទេ? ចម្លើយគឺទេ! ខ្ញុំមិនបានដឹងថា ខ្ញុំកើតជំងឺ Depression ឡើយ ហើយខ្ញុំក៏មិនបានខ្វាយខ្វល់អំពីវាដែរ។ ប៉ុន្តែអ្វីដែលខ្ញុំបានធ្វើ គឺរៀនសម្របខ្លួនជាមួយជំងឺមួយនេះ”។
Thierry Henry បច្ចុប្បន្ន ជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង អាយុក្រោម ២១ឆ្នាំ ហើយកន្លងមក លោកធ្លាប់បានចូលរួមធ្វើជា coaching staff ជាមួយជម្រើសជាតិ ប៊ែលហ្សិក មុនពេល ចូលមកដឹកនាំក្រុម Monaco នៅលីគកំពូលបារាំង។
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB