• 2024-01-03 12:50:46
  • បាល់ទាត់

Sancho អាច​នឹង​ត្រលប់​ទៅ​ Dortmund វិញ

  • 2024-01-03 12:50:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Jadon Sancho អាច​នឹង​ត្រលប់​មក​ចូល​រួម​ជាមួយ​ក្លឹប Borussia Dortmund វិញ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Sky Sports។

ក្លឹប Dortmund ចាប់​អារម្មណ៍​មក​ចង់​បាន Sancho ហើយ​ Sancho ក៏​ចង់​ទៅ​ចូល​រួម​ជាមួយ Dortmund វិញ​ផង​ដែរ។

យោង​តាម​ប្រភព​ខាង​លើ ទាំង​ក្លឹប Manchester United និង​ក្លឹប Dortmund រួម​ជាមួយ​ភាគី​កីឡាករ​ផ្ទាល់​កំពុង​ចរចា​គ្នា​ដើម្បី​សម្រេច​ការ​ផ្ទេរ​នេះ។ របាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា Sancho អាច​នឹង​ចូល​រួម​ជាមួយ Dortmund ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង ហើយ​បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ការ​ផ្ទេរ​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

Sancho បាន​មក​ចូល​រួម​ជាមួយ​បិសាច​ក្រហម​ពី​ក្លឹប​អាល្លឺម៉ង់​ Dortmundកាល​ពី​ពាក់កណ្ដាល​ឆ្នាំ ២០២១ ក្នុង​តម្លៃ​ប្រមាណ ៧០ លាន​ផោន។ ជាង​ ៣ ឆ្នាំ​នៅ​ Man Utd នេះ កីឡាករ​មាន​ទម្រង់​លេង​មិន​សូវ​មាន​ផ្លែផ្កា​ដូច​ពេល​លេង​ឲ្យ Dortmund។ Sancho លេង​សរុប ៨២ ប្រកួត និង​ស៊ុត​ចូល ១២ គ្រាប់​ឲ្យ​បិសាច​ក្រហម។

ព័ត៌មាន​ទាក់​ទង​នឹង​ការ​ផ្ទេរ​នេះ កើត​ឡើង​ក្រោយ Sancho មាន​បញ្ហា​ទាស់ទែង​ពាក្យ​សម្ដី​ជា​សាធារណៈ​ជាមួយ​អ្នក​ចាត់​ការ​ក្លឹប Manchester United លោក Erik Ten Hag កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ។ ការណ៍​នេះ​ធ្វើ​ឲ្យ Sancho មិន​បាន​ចូល​រួម​លេង​ឲ្យ​ក្លឹប​ប្រមាណ​ជាង ៤ ខែ​ហើយ៕

ប្រភព៖ Sky Sports អត្ថបទ៖ សេរី មង្គល

មតិយោបល់