- 2024-01-03 14:12:10
- ព័ត៌មាន
Rooney នឹងមិនឈប់បន្តការងារជាគ្រូបង្វឹកឡើយ ទោះជាចប់គ្នាជាមួយ Birmingham ក៏ដោយ
- 2024-01-03 14:12:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rooney នឹងមិនឈប់បន្តការងារជាគ្រូបង្វឹកឡើយ ទោះជាចប់គ្នាជាមួយ Birmingham ក៏ដោយ
ចន្លោះមិនឃើញ
លោក Wayne Rooney ប្ដេជ្ញាថានឹងបន្តស្វែងរកការងារជាគ្រូបង្វឹកតទៅទៀត ទោះបីជាក្លឹបលីគទី២អង់គ្លេស Birmingham បានបញ្ចប់កុងត្រារបស់លោកក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports។
ប្រភពខាងលើបានឱ្យដឹងថា Rooney បង្ហាញក្ដីមិនសប្បាយចិត្ត ក្រោយពេលដែលខាងក្លឹប Birmingham ចែកផ្លូវគ្នាជាមួយលោក។
បន្ថែមពីនេះទៅទៀត ភាគី Rooney និងខាងក្លឹបនៅមិនទាន់ដោះស្រាយដាច់ស្រេចរឿងប្រាក់សំណងជំងឺចិត្តនៅឡើយទេ។
សូមជម្រាបផងដែរថា Rooney បានចុះកុងត្រា ៣ឆ្នាំកន្លះជាមួយនឹង Birmingham កាលពីខែតុលាកន្លងទៅ។ លោកត្រូវបានខាងក្លឹបបណ្ដេញចេញ ក្រោយដឹកបាន ១៥ប្រកួតតែប៉ុណ្ណោះ៕