• 2024-01-02 11:12:50
  • ព័ត៌មាន

Rooney ត្រូវ​បាន​បញ្ចប់​មុខងារ​ពី​គ្រូក្លឹប​លីគ​ទី២ ក្រោយ​ដឹក​បាន ១៥ប្រកួត

  • 2024-01-02 11:12:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Wayne Rooney អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Manchester United ត្រូវ​បាន​ក្លឹប Birmingham City បញ្ចប់​មុខងារ​ជា​គ្រូ​បង្វឹក ក្រោយ​ដឹកនាំ​បាន ១៥ប្រកួត។ នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Mirror។

ដំណឹង​នៃ​ការ​បញ្ចប់​មុខតំណែង​នេះ​កើត​ឡើង​ ក្រោយ​ពេល​ដែល​ក្លឹប Birmingham ចាញ់​ក្លឹប Leeds United ក្នុង​លទ្ធផល ៣ ទល់​នឹង ០ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។

Rooney ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្វឹក​កាល​ពី​ខែ​តុលា​កន្លង​ទៅ។

លោក​ដឹកនាំ​បាន ១៥ប្រកួត ដោយ​ចាញ់ ៩ប្រកួត ស្មើ ៤ប្រកួត ហើយ​ឈ្នះ​តែ ២ប្រកួត​ប៉ុណ្ណោះ។

សូមជម្រាបផងដែរ​ថា ក្លឹប Birmingham នៅ​ពេល​នេះ​កំពុង​តែ​ឈរ​លេខ ២០ ចំណោម​ ២៤ក្លឹប​នៅ​លីគ​លំដាប់​ទី២អង់គ្លេស Championship៕

ប្រភព៖ Dailymail អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី