- 2024-01-01 16:31:40
- បាល់ទាត់
មកស្គាល់កីឡាករឈ្នះពាន Ballon d'Or ក្នុងវ័យក្មេងជាងគេបំផុត
- 2024-01-01 16:31:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កីឡាករឈ្នះពាន Ballon d'Or ក្នុងវ័យក្មេងជាងគេបំផុត
ចន្លោះមិនឃើញ
Ronaldo ប្រេស៊ីលជាកីឡាករដែលឈ្នះពាន Ballon d'Or ក្នុងវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពានមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Francefootball។
កីឡាករនេះបានឈ្នះពាននៅក្នុងឆ្នាំ១៩៩៧ ក្នុងវ័យ២១ឆ្នាំ នូវកំឡុងពេលដែលគេផ្លាស់មកលេងឲ្យ Inter Milan ជាលើកដំបូង។
នៅក្នុងរដូវកាលឆ្នាំ១៩៩៦/៩៧នោះ ពេលដែលគេបានលេងឲ្យ Barca ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះស៊ុតចូល៤៧គ្រាប់ ក្នុង៤៩ប្រកួត។
Ronaldo ប្រេស៊ីលនេះធ្លាប់ឈ្នះពាន Ballon d'or នេះ២ដង នៅឆ្នាំ១៩៩៧ និងឆ្នាំ២០០២។
គួរបញ្ជាក់ផងដែរថា Lionel Messi បានឈ្នះពាន Ballon d'or លើកដំបូងក្នុងឆ្នាំ២០០៩ នៅវ័យ២២ឆ្នាំ ខណៈ Cristiano Ronaldo វិញឈ្នះលើកដំបូងនៅឆ្នាំ២០០៨ នៅវ័យ២៣ឆ្នាំ៕