- 2023-12-28 13:23:53
- ព័ត៌មាន
លីគអង់គ្លេសនៅបន្តលេងនៅថ្ងៃឆ្លងឆ្នាំ ខណៈលីគកំពូលផ្សេងទៀតឈប់សម្រាក
- 2023-12-28 13:23:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគអង់គ្លេសនៅបន្តលេងនៅថ្ងៃឆ្លងឆ្នាំ ខណៈលីគកំពូលផ្សេងទៀតឈប់សម្រាក
ចន្លោះមិនឃើញ
លីគកំពូលអង់គ្លេស Premier League នៅបន្តលេងអំឡុងថ្ងៃឆ្លងឆ្នាំ ស្របពេលដែលលីគកំពូលនានាឈប់សម្រាក។
បើយោងតាមកាលវិភាគរបស់លីគអង់គ្លេស មានការប្រកួតលេងជាប់ៗគ្នាចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។
ការលេងជាប់ៗគ្នាបែបនេះ បង្កជាក្ដីព្រួយបារម្ភខ្លាចក្រែងកីឡាករមិនមានពេលសម្រាកគ្រប់គ្រាន់ ដែលបណ្ដាលឱ្យរងរបួស។
លីគកំពូលៗដទៃទៀត បានឈប់សម្រាកបណ្ដើរៗហើយ។
លីគអាល្លឺម៉ង់ Bundesliga ឈប់បាន ២២ថ្ងៃ ដែលជាការឈប់សម្រាកបានវែងជាងគេ ដោយលីគនេះឈប់តាំងពីថ្ងៃទី២០ ខែធ្នូ ហើយចូលវិញនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
លីគបារាំងចាប់ផ្ដើមឈប់នៅថ្ងៃទី២០ ខែធ្នូដូចនឹងអាល្លឺម៉ង់ដែរ តែចូលមុនអាល្លឺម៉ង់មួយសប្ដាហ៍ ពោលគឺនៅថ្ងៃទី៦ ខែមករា។
អេស្ប៉ាញឈប់ថ្ងៃទី២៣ ខែធ្នូ ហើយចូលវិញថ្ងៃ ៣ មករា ចំណែកឯអ៊ីតាលីឈប់ថ្ងៃទី៦ មករា តែចូលថ្ងៃ២១ មករា៕