• 2023-12-27 08:33:24
  • ព័ត៌មាន

មិនចាំយូរខ្លាចគេឆក់បាត់ Man City សារភាពថាខ្លួនពិតជាបេតី ចង់បានកីឡាករអាហ្សង់ទីនវ័យក្មេងរូបនេះ

  • 2023-12-27 08:33:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភពមួយបានប្រាប់ ESPN ថា Manchester City កំពុងតែខិតជិតក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Claudio Echeverri ពីក្លឹប River Plate ។

Man City បានធ្វើការពិភាក្សាជាផ្លូវការជាមួយភាគីអាហ្សង់ទីន ហើយជិតឈានដល់កិច្ចព្រមព្រៀងសម្រាប់ខ្សែបម្រើវ័យ ១៧ ឆ្នាំ។ ប្រសិនបើកិច្ចព្រមព្រៀងទទួលបានជោគជ័យ កីឡាករ Echeverri នឹងលេងនៅទឹកដីអង់គ្លេស រហូតដល់ចុងបញ្ចប់នៃរដូវកាល Premier League ។ Man City រៀបចំកិច្ចចរចារស្រដៀងគ្នានឹងការនាំយក Julián Álvarez មកកាន់កីឡដ្ឋាន Eithad Stadium។

Álvarez ត្រូវបាន Man City ចុះហត្ថលេខាពីក្លឹប River Plate ក្នុងខែមករា ឆ្នាំ ២០២២ ប៉ុន្តែបន្តលេងនៅអាមេរិកខាងត្បូងរហូតដល់រដូវក្ដៅបន្ទាប់។ រូបគេបានបង្ហាញខ្លួនជាលើកដំបូងនៅ Premier League ក្នុងខែសីហា ឆ្នាំ ២០២២ ហើយបានបន្តឈ្នះជើងឯក Premier League, FA Cup, Champions League, Super Cup និង Club World Cup ។ កីឡាកររូបនេះ ក៏បានចូលរួមជាមួយក្រុមឈុតធំជម្រើសជាតិអាហ្សង់ទីនដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់