• 2023-12-26 12:07:32
  • បាល់ទាត់

Pochettinoថា​ សម្ពាធ​ជា​រឿង​ធម្មតា​នៅ​ Chelsea

  • 2023-12-26 12:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino អ្នកចាត់ការ​ក្លឹប​ Chelsea បាន​និយាយ​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ សម្ពាធ​ជា​រឿង​ធម្មតា​នៅ​ក្លឹប​របស់​លោក​កំពុង​ដឹកនាំ​នេះ​។

លោក​ Pochettino បាន​និយាយ​ថា​៖" Chelsea យើង​ជា​ក្លឹប​ដ៏​ធំ​មួយ​ បើ​យើង​មាន​អារម្មណ៍​ថា​សម្ពាធ​ នេះ​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ទី​នេះ​ "។

លោក​បន្ត​ថា​៖" នៅ​ពេល​ដែល​មាន​នរណា​ខឹង​មិន​ពេញ​ចិត្ត​យើង​ នេះ​មាន​ន័យ​ថា​ដោយ​សារ​យើង​បាន​បង្កើត​កំហុស​ណា​មួយ​ហើយ​ មិន​មែន​ដោយ​សារ​ក្រុម​ផ្សេង​នោះ​ទេ​ "។

Chelsea កំពុង​ឈរ​នៅ​លេខ​១០ ក្នុង​តារាង​ប្រកួត​ PL ដោយ​មាន​ ២២ពិន្ទុ​ ខណៈ​ក្លឹប​ Arsenal ឈាន​មុខ​គេ​ក្នុង​តារាង​ប្រកួត​មាន​ ៤០ពិន្ទុ​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់