• 2023-12-20 13:17:45
  • បាល់ទាត់

Pep នៅ​តែ​ចង់​បន្ត​ដឹកនាំ​ Man City

  • 2023-12-20 13:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ចង់​បន្ត​ដឹកនាំ​នៅ​ក្លឹប​នេះ​ ជា​ជាង​ទៅ​ដឹកនាំ​នៅ​អេស្ប៉ាញ​។

Pep បាន​និយាយ​ថា​៖" ដឹកនាំ​នៅ​អេស្ប៉ាញ​? ខ្ញុំ​ពេញ​ចិត្ត​នឹង​ដឹកនាំ​នៅ​ក្លឹប​ Man City នេះ​ហើយ​ ខ្ញុំ​ពេញ​ចិត្ត​នៅ​នេះ​ខ្លាំង​មែន​ទែន​ "។

លោក​បន្ត​ថា​៖" ខ្ញុំ​នៅ​មាន​កុងត្រា​មួយ​ឆ្នាំ​ទៀត​នឹង​ក្លឹប​នេះ​។ សង្ឃឹម​ថា​ គេ​នឹង​មិន​ដេញ​ខ្ញុំ​ចោល​ទៅ​ចុះ​ អញ្ចឹង​ហើយ​ខ្ញុំ​អាច​នៅ​ទី​នេះ​បន្ត​ សល់​ពេល​ដឹកនាំ​ក្លឹប​មួយ​នេះ​ "។

Pep មក​ដឹកនាំ​នៅ​ Man City តាំង​ពី​ឆ្នាំ​២០១៦មក​ ដោយ​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៥៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី