• 2023-12-18 12:43:09
  • បាល់ទាត់

Alaba រង​របួស​ធ្ងន់ធ្ងរ

  • 2023-12-18 12:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ David Alaba រង​របួស​ដាច់​សរសៃ​ពួរ។

កាល​ពី​ប្រកួត​រវាង Real Madrid និង Villarreal កាល​ពី​ម្សិលមិញ កីឡាករ Alaba បាន​រង​របួស​ ហើយ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី ៣៥។ ក្រោយ​ការ​ពិនិត្យ​រួច​មក Alaba ត្រូវ​បាន​រក​ឃើញ​ថា​រង​របួស​ធ្ងន់ធ្ងរ​ដាច់​សរសៃ​ពួរ​ជង្គង់។ របួស​នេះ​គឺ​ជា​របួស​ធ្ងន់ធ្ងរ​ដែល​អាច​ធ្វើ​ឲ្យ​កីឡាករ​អាច​អវត្តមាន​ជា​មធ្យម​រវាង ៨ ខែ​ទៅ​មួយ​ឆ្នាំ។

Alaba ក្លាយ​ជា​កីឡាករ​ទី​បី​ហើយ​របស់ Real Madrid ដែល​បាន​រង​របួស​ដាច់​សរសៃ​ពួរ​ក្នុង​រយៈ​ពេល​ ៤ ខែ​ចុង​ក្រោយ​នេះ។ កីឡាករ​ពីរ​រូប​ទៀត​គឺ​អ្នក​ចាំ​ទី Thibaut Courtois និង​ខ្សែ​ការពារ Eder Militao។

ការណ៍​ដែល Alaba រង​របួស​ធ្ងន់ធ្ងរ​នេះ ធ្វើ​ឲ្យ​លោក Carlo Ancelotti អ្នក​ចាត់​ការ​ក្លឹប Real Madrid មាន​ចេតនា​ចង់​នាំ​ចូល​កីឡាករ​ការពារ​ថ្មី​នៅ​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​ខែ​មករា​ខាង​មុខ៕

ប្រភព៖ ESPN អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម