• 2023-12-11 11:20:56
  • បាល់ទាត់

Haaland អាច​ដើរ​ធម្មតា​បាន​វិញ​ហើយ

  • 2023-12-11 11:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola អ្នក​ចាត់​ការ​ក្លឹប Manchester City និយាយ​ថា ខ្សែ​ប្រយុទ្ធ Erling Haaland បាន​ធូរ​ស្បើយ​ពី​របួស​ជើង ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ដំណាក់​កាល​ពិនិត្យ​បន្ត។

Haaland បាន​រង​របួស​កាល​ពី​អំឡុង​ប្រកួត​ជាមួយ Aston Villa កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​មុន ហើយ​បាន​អវត្តមាន​ក្នុង​ប្រកួត​ជាមួយ Luton Town កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

លោក Pep បាន​និយាយ​ថា Haaland ស្ទើរ​តែ​ដើរ​មិន​ចង់​រួច​ ក្រោយ​ពី​ប្រកួត​ជាមួយ Aston Villa។ ទោះ​ជា​យ៉ាង​ណា កាល​ពី​ចុង​សប្ដាហ៍ Haaland បាន​ប្រាប់ Pep ថា អាច​ដើរ​ធម្មតា​រួច​វិញ​ហើយ។ យ៉ាង​នេះ​ក្ដី លោក Pep ថា ស្ថានភាព​របស់ Haaland ស្ថិត​ក្រោម​ដំណាក់កាល​ពិនិត្យ​បន្ត។

Haaland បន្ត​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​រដូវ​កាល​នេះ។ កីឡាករ​ន័រវែស​វ័យ ២៣ ឆ្នាំ លេង​ ២២ ប្រកួត ហើយ​ស៊ុត​ចូល ១៩ គ្រាប់៕

ប្រភព៖ Twitter អត្ថបទ៖ សេរី មង្គល

មតិយោបល់