• 2023-12-07 13:40:52
  • បាល់ទាត់

Pochettinoថា​ Man Utd សម​នឹង​ឈ្នះ​ Chelsea មែនទែន​

  • 2023-12-07 13:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino អ្នកចាត់ការ​ក្លឹប​ Chelsea បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​ Manchester United ស័ក្ដិសម​នឹង​ឈ្នះ​ក្លឹប​លោក​កាល​ពី​យប់​មិញ​នេះ​។

លោក​ Pochettino បាន​និយាយ​ថា​៖" Man Utd សម​នឹង​ឈ្នះ​យើង​ណាស់​ក្នុង​ប្រកួត​ហ្នឹង​។ ពួក​គេ​បាន​បង្ហាញ​កម្លាំង​ដ៏​អស្ចារ្យ​ក្នុង​ប្រកួត​ "។

លោក​បន្ត​ថា​៖" មើល​ទៅ​ដោយ​សារ​តែ​យើង​ប៉ះពាល់​ពី​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​ ព្រោះ​តែ​កីឡាករ​​យើង​ភាគ​ច្រើន​បាន​លេង​ក្នុង​ប្រកួត​កន្លង​ទៅ​នេះ​ ហើយ​លេង​ក្នុង​លើស​ពី​៦០​នាទី​អី​ទៀត​ អញ្ចឹង​ហើយ​ពិបាក​ដល់​ពួក​គេ​ក្នុង​ការ​ប្រកួត​លើក​នេះ​ "។

Chelsea នៅ​ខណៈ​នេះ​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​១០ ក្នុង​តារាង​ប្រកួត​ Premier League៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់