• 2023-12-07 11:38:58
  • បាល់ទាត់

Lautaro Martinez ពេញ​ចិត្ត​នឹង​បន្ត​កុងត្រា​ថ្មី​រយៈពេល​វែង​ជា​មួយ​ Inter Milan

  • 2023-12-07 11:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Lautaro Martinez បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ គេ​ពេញ​ចិត្ត​នឹង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​នឹង​ក្លឹប​ Inter Milan រយៈពេល​វែង​។

Martinez បាន​និយាយ​ថា​៖" ខ្ញុំ​សឹង​តែ​ចង់​បន្ត​កុងត្រា​ថ្មី​ក្នុង​ពេល​ស្អែក​នេះ​តែ​ម្ដង​ បើ​អាច​ធ្វើ​បាន​។ ខ្ញុំ​ពេញ​ចិត្ត​នឹង​នៅ​ Inter នេះ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លាំង​នៅ​ទី​នេះ​ ហើយ​ខ្ញុំ​ចង់​ស៊ីញេ​បន្ត​កុងត្រា​ក្នុង​រយៈពេល​វែង​តែ​ម្ដង​។ ការ​ចរចា​រវាង​យើង​ទាំង​ពីរ​គឺ​ចិត្ត​ចប់​មែនទែន​ហើយ​ "។

Martinez បាន​មក​លេង​ឲ្យ​ Inter រយៈពេល​ ជិត​៦ឆ្នាំ​ហើយ​ ដោយ​ចូល​រួម​លេង​តាំង​ពី​រដូវកាល​ឆ្នាំ​២០១៨/១៩មក​ ដោយ​ចូល​លេង​បាន​ ២៥៧ប្រកួត​ និង​ស៊ុត​ចូល​ ១១៧គ្រាប់​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់