• 2023-12-06 11:47:25
  • បាល់ទាត់

Nick Pope នឹង​អវត្តមាន​ពី​ Newcastle រយៈពេល​៤ខែ​

  • 2023-12-06 11:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Eddie Howe អ្នកចាត់ការ​ក្លឹប​ Newcastle United បាន​និយាយ​ទៅ​កាន់​អ្នកសារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ អ្នកចាំទី​ Nick Pope នឹង​អវត្តមាន​ពី​ការ​ប្រកួត​ឲ្យ​ក្លឹប​លោក​រយៈពេល​៤ខែ​ ដោយ​សារ​តែ​របួស​ស្មា​។

លោក​ Eddie បាន​និយាយ​ថា​៖" Nick Pope នឹង​ធ្វើ​ការ​វះកាត់​ព្យាបាល​។ និយាយ​ទៅ​គេ​ដឹង​ត្រូវ​ការ​វះកាត់​ហើយ​ ដើម្បី​ព្យាបាល​ "។

លោក​បន្ត​ថា​៖" នៅ​ពេល​ណា​ដែល​គេ​ត្រលប់​មក​វិញ​? យើង​គិត​ថា​ គេ​នឹង​ត្រលប់​មក​វិញ​ក្នុង​រយៈពេល​ ៤ខែ​ "។

ក្រោយ​ពី​ Nick Pope មាន​របួស​ ក្លឹប​ Newcastle កំពុង​គិត​គូរ​ចង់​បាន​ អ្នកចាត់ការ​ David De Gea ៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់