• 2023-12-05 13:34:29
  • បាល់ទាត់

Pep មាន​អារម្មណ៍​ថា Man City នឹង​ឈ្នះ​ពាន​ Premier League រដូវ​កាល​នេះ

  • 2023-12-05 13:34:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola អ្នក​ចាត់​ការ​ Manchester City យល់​ថា ក្លឹប​លោក​នឹង​ឈ្នះ​ពាន Premier League នៅ​រដូវ​កាល​នេះ។

លោក​ Pep បាន​ប្រាប់​អ្នក​សារព័ត៌មាន បើ​សួរ​លោក​ក្នុង​ថ្ងៃ​នេះ លោក​មាន​អារម្មណ៍​ថា Man City នឹង​ឈ្នះ​ពាន Premier League។ លោក​បន្ត​ទៀត​ថា បើ​ក្រុម​របស់​លោក​បន្ត​លេង​ក្នុង​កម្រិត​កំពូល​មួយ​ដូច​ពេល​ប៉ះ​ជាមួយ​ Liverpool និង Tottenham នោះ​ក្រុម​របស់​លោក​នឹង​ឈ្នះ​ពាន Premier League ម្ដង​ទៀត​ហើយ​ក្នុង​រដូវ​កាល​នេះ។

ក្នុង​ដើម​រដូវ​កាល​នេះ Man City បាន​ប៉ះ​ជាមួយ Liverpool កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ ហើយ​ទទួល​បាន​លទ្ធផល ១ ទល់​នឹង ១។ កាល​ពី​ថ្ងៃ​អាទិត្យ​ ក្លឹប​បាន​ប៉ះ​ជាមួយ Tottenham Hotspur ហើយ​ក៏​បាន​​ស្មើ​ដែរ តែ​ក្នុង​លទ្ធផល​ ៣ ទល់​នឹង ៣។ ប្រកួត​ទាំង​ពីរ​សុទ្ធ​តែ​ជា​ប្រកួត​ស្វិតស្វាញ។

បច្ចុប្បន្ន Man City កំពុង​ឈរលេខ ៣ ក្នុងតារាង Premier League មាន ៣០ ពិន្ទុ។ នៅពីមុខ គឺ Arsenal ឈរលេខ ១ មាន ៣៣ ពិន្ទុ ហើយ Liverpool ឈរលេខ ២ មាន ៣១ ពិន្ទុ។

Man City ទើប​តែ​ឈ្នះ​ពាន​ធំៗ​ដល់​ទៅ ៤ រួម​មាន Premier League ពានChampions League ពានFA Cup និង​ពានUEFA Super Cup កាល​ពី​រដូវ​កាល​មុន។

លោក Pep បាន​មក​ដឹកនាំ​ក្លឹប Man City តាំង​ពី​ខែ​កក្កដា ឆ្នាំ២០១៦ មក។ លោក​ស្គាល់​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​អង់គ្លេស។ លោក​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​ដល់​ទៅ ៥ ក្នុង​រយៈ​ពេល​ ៧ រដូវ​កាល​ដែល​លោក​មក​ដឹក​នៅ​អង់គ្លេស ហើយ​ក្នុង​នោះ​ ៣ រដូវ​កាល​ចុង​ក្រោយ​ជាប់ៗ​គ្នា៕

ប្រភព៖ Twitter អត្ថបទ៖ សេរី មង្គល

មតិយោបល់