• 2023-12-01 15:27:33
  • បាល់ទាត់

Nkunku អាច​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​លេង​ឲ្យ Chelsea

  • 2023-12-01 15:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បារាំង Christopher Nkunku អាច​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​លេង​ឲ្យ Chelsea ក្នុង​ប្រកួត​ជាមួយ Chelsea នា​ចុង​សប្ដាហ៍​នេះ។

Nkunku បាន​មក​ចូល​រួម​ជាមួយ​តោ​ខៀវ កាល​ពី​ខែ​មិថុនា ឆ្នាំ​នេះ។ ទោះ​ជា​យ៉ាង​ណា កំឡុង​ពេល​ហ្វឹកហាត់​ត្រៀម​រដូវ​កាល​ថ្មី​​កាល​ពី​ខែ​សីហា ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ។

យ៉ាង​នេះ​ក្ដី ថ្ងៃ​នេះ​អ្នក​ចាត់​ការ​ក្លឹប​តោ​ខៀវ លោក Mauricio Pochettino បាន​បង្ហើប​ថា ក្លឹប​កំពុង​តាម​ដាន​ស្ថាន​ភាព​របស់ Nkunku ហើយ​នឹង​សម្រេច​នឹង​ថ្ងៃ​ស្អែក។ បើ​ស្ថាន​ភាព​កីឡាករ​បាន​ប្រសើរ​ឡើង ហើយ​អាច​លេង​បាន​វិញ កីឡាករ​នឹង​បង្ហាញ​ខ្លួន​ឲ្យ​តោ​ខៀវ​នា​ប្រកួត​ចុង​សប្ដាហ៍​នេះ។

Chelsea នឹង​ត្រូវ​ប៉ះ Brighton នា​ថ្ងៃ​អាទិត្យ​។

Chelsea បាន​នាំ​ចូល​កីឡាករ Nkunku ពី​ក្លឹប​អាល្លឺម៉ង់ RB Leipzig ក្នុង​តម្លៃ​ប្រមាណ ៥០ លាន​ផោន៕

ប្រភព៖ Twitter អត្ថបទ៖ សេរី មង្គល

មតិយោបល់