• 2023-12-01 11:52:07
  • បាល់ទាត់

Filipe Luis សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​ហើយ​

  • 2023-12-01 11:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Filipe Luis សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​ហើយ​ នៅ​ក្នុង​ថ្ងៃនេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano

តាម​ពិត​ទៅ​កីឡាករ​នេះ​ចង់​លេង​ឲ្យ​ក្លឹប​ Flamengo រហូត​ដល់​គេ​អាយុ​៤៥ឆ្នាំ​ ប៉ុន្តែ​នៅ​ខណៈ​នេះ​គេ​មាន​អាយុ​៣៧ឆ្នាំ​ និង​រង​របួស​ច្រើន​កន្លង​ទៅ​នេះ​ ក៏​គេ​សម្រេច​ចិត្ត​ចូល​និវត្តន៍​តែ​ម្ដង​។

គេ​ធ្លាប់​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្លឹប​ Chelsea និង​ Atletico Madrid កាល​ពី​កន្លង​ទៅ​នេះ​។

Filipe ធ្លាប់​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន​ផង​ដែរ​ក្នុង​អាជីព​របស់​គេ​ដូច​ជា​ពាន​ Premier League និង​ La Liga៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម