• 2023-11-30 13:08:05
  • បាល់ទាត់

Arteta កំពុង​ពេញ​ចិត្ត​នឹង​ទម្រង់​លេង​របស់​ Kai Havertz

  • 2023-11-30 13:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mikel Arteta អ្នកចាត់ការ​ក្លឹប​ Arsenal កំពុង​តែ​ពេញ​ចិត្ត​ខ្លាំង​នឹង​ទម្រង់​លេង​របស់​ ខ្សែ​បម្រើ​ Kai Havertz នៅ​ក្នុង​ពេល​នេះ​។

លោក​ Arteta បាននិយាយ​ថា​៖" ទម្រង់​លេង​របស់​ Kai Havertz កាន់​តែ​ប្រសើរ​ឡើង​ៗ គេ​កាន់​តែ​ជឿជាក់​លើ​សមត្ថភាព​របស់​គេ​នៅ​ក្នុង​ពេល​នេះ​ "។

លោក​បន្ត​ថា​៖" ពីរ​គ្រាប់​ដែល​គេ​ស៊ុត​ចូល​ក្នុង​២ប្រកួត​ចុង​ក្រោយ​នេះ​គឺ​សំខាន់​ណាស់​ ១គ្រាប់​ក្នុង​ចំណោម​នោះ​ជួយ​ឲ្យ​យើង​ឈ្នះ​ប្រកួត​ រី​ឯ​១គ្រាប់​ទៀត​ក្នុង​ប្រកួត​មួយ​ទៀត​ម្សិលមិញ​នេះ​គឺ​ជា​ការ​ប្រកួត​បើក​ឆាក​។ ការ​ជួយ​ និង​ទម្រង់​លេង​របស់​គេ​គឺ​ល្អ​មែន​ទែន​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Kai Havertz ទើប​មក​លេង​ឲ្យ​ Arsenal ក្នុង​រដូវកាល​នេះ​ ដោយ​នឹង​ចប់​កុងត្រា​នៅ​ឆ្នាំ​២០២៨​ខាង​មុខ​៕

ប្រភព៖ Fabrizio Roamno

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម