• 2023-11-30 07:19:27
  • ព័ត៌មាន

ហង្សក្រហម Liverpool ចង់សារ៉េ Salah ចេញហើយទិញយក Mbappe មកកាន់ទឹកដីអង់គ្លេស

  • 2023-11-30 07:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការលក់ Mohamed Salah នៅរដូវក្តៅឆ្នាំក្រោយ អាចបើកទ្វារឱ្យ Liverpool នាំយក Kylian Mbappe មកកាន់ទឹកដី Anfield ប៉ុន្តែពួកគេប្រឈមមុខនឹងការប្រកួតប្រជែងដ៏លំបាកមួយ ក្នុងការផ្តួលក្រុម Real Madrid ដើម្បីចុះហត្ថលេខាយកខ្សែប្រយុទ្ធបារាំងរូបនេះ។

Kylian Mbappe ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ល្អបំផុតនៅលើភពផែនដី ហើយមានការប្រណាំងប្រជែងដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះនៅពេលដែល រូបគេចាកចេញពីក្លឹប Paris Saint-Germain នៅរដូវក្ដៅឆ្នាំក្រោយ។ ខ្សែប្រយុទ្ធរូបនេះផុតកុងត្រាហើយបានប្រាប់ភាគីបារាំងថា រូបគេចង់ចាកចេញដោយមានមនុស្សជាច្រើនរំពឹងថា គេនឹងផ្លាស់ទៅ Real Madrid។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពបានបញ្ជាក់ប្រាប់ TEAMtalk ថាក្លឹបមួយចំនួនកំពុងពិចារណាលើការនាំយកកីឡាកររូបនេះ រួមទាំងក្លឹបយក្សនៅ Premier League ហង្សក្រហម Liverpool ដែលចង់បន្ថែមកីឡាករលំដាប់ពិភពលោកដូចជា Mbappe ចូលទៅក្នុងបញ្ជីខ្សែប្រយុទ្ធរបស់ខ្លួន ។ ប៉ុន្តែ ការចង់បានកីឡាករបារាំងរូបនេះ នឹងតម្រូវឱ្យមានការវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ធំមួយ ដើម្បីចុះហត្ថលេខាយករូបគេមកទឹកដីអង់គ្លេស។ ប៉ុន្តែអ្វីៗក៏ដោយ អាចនឹងកើតឡើងនៅរដូវក្តៅ ខាងមុខនេះ៕

អត្ថបទ ៖ សង្ហា

មតិយោបល់