• 2023-11-29 13:44:45
  • បាល់ទាត់

Ten Hag ពេញ​ចិត្ត​នឹង​សមត្ថភាព​របស់​ Hojlund ក្នុង​ប្រកួត​ UCL

  • 2023-11-29 13:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik Ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ពេញ​ចិត្ត​ខ្លាំង​នឹង​សមត្ថភាព​របស់​ ខ្សែប្រយុទ្ធ​ Rasmus Hojlund ក្នុង​ការ​ប្រកួត​ UEFA Champions League ។

លោក​ Ten Hag បាន​និយាយ​ថា​៖" ខ្ញុំ​ពេញ​ចិត្ត​និង​ជឿជាក់​ខ្លាំង​ទៅ​នឹង​ Hojlund។ និយាយ​ទៅ​ខ្ញុំ​គ្មាន​ការ​សង្ស័យ​លើ​សមត្ថភាព​របស់​គេ​នោះ​ទេ​ "។

លោក​បាន​បន្ត​ថា​៖" គេ​ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​ការ​ប្រកួត​ UCL។ ជា​កីឡាករ​វ័យ​ក្មេង​ ហើយ​លេង​ក្នុង​ប្រកួត​ UCL ជា​លើក​ដំបូង​ ហើយ​គេ​អាច​ស៊ុត​ចូល​៥គ្រាប់​ អញ្ចឹង​គេ​អស្ចារ្យ​ណាស់​ គេ​ចង់​ស៊ុត​ចូល​បន្ត​បន្ទាប់​ "។

Hojlund បាន​ចូល​រួម​ការ​ប្រកួត​ UCL ជា​មួយ​ Man Utd បាន​៤ប្រកួត​ហើយ​ ដោយ​ស៊ុត​ចូល​ ៥គ្រាប់​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់