• 2023-11-29 11:14:35
  • បាល់ទាត់

Haaland បំបែក​កំណត់​ត្រា Mbappe ក្នុង​ UCL

  • 2023-11-29 11:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Erling Haaland ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ដែល​រក​គ្រាប់​បាល់​ដល់​ទៅ ៤០ គ្រាប់​ក្នុង​កម្មវិធី​លីគ​កំពូល​អឺរ៉ុប UCL។

កីឡាករ​ស៊ុត​ចូល​ចំនួន​គ្រាប់​បាល់​បែប​នេះ ក្នុង​​ការ​ប្រកួត​ចំនួន​ត្រឹម​តែ ៣៥ ប្រកួត​ប៉ុណ្ណោះ។

គ្រាប់​បាល់​របស់ Haaland ស៊ុត​ចូល​ទៅ​លើ​ក្រុម RB Leipzig កាល​ពី​ប្រកួត​ UCL រំលង​អាធ្រាត្រ​ថ្ងៃ​នេះ គឺ​ជា​គ្រាប់​ទី ៤០ ហើយ​របស់​កីឡាករ​ន័រវែស។ នេះ​មាន​ន័យ​ថា Haaland ដែល​មាន​វ័យ​ទើប ២៣ ឆ្នាំ ១៣១ ថ្ងៃ​ ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ជាង​គេ ដែល​ធ្វើ​បាន​សម្រេច​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ ៤០ គ្រាប់​ក្នុង​កម្មវិធី UCL។ ខ្សែ​ប្រយុទ្ធ​បាន​បំបែក​កំណត់​ត្រា​នូវ​ចំនួន​គ្រាប់​ស៊ុត​ចូល​ទី​ក្នុង UCLរបស់​កីឡាករ​បារាំង​ Kylian Mbappe កាល​ពី​ឆ្នាំ ២០២២។ កាល​នោះ​ Mbappe មាន​វ័យ ២៣ ឆ្នាំ​និង ៣១៧ ថ្ងៃ។

Haaland បាន​បន្ត​បង្ហាញ​ទម្រង់​លេង​យ៉ាង​ឲ្យ​ Manchester City ក្នុង​រដូវ​កាល​នេះ។ កីឡាករ​លេង​ ២០ ប្រកួត និង​ស៊ុត​ចូល ១៩ គ្រាប់​ក្នុង​រដូវ​កាល ២០២៣/២០២៤។ កាល​ពី​រដូវ​កាល​មុន ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ន័រវែស​រូប​នេះ​លេង ៥៣ ប្រកួត និង​ស៊ុត​ចូល​ដល់​ទៅ ៥២ គ្រាប់៕

ប្រភព៖ ESPN អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម