- 2023-11-27 12:11:23
- ព័ត៌មាន
Ramos ត្រូវបានបណ្ដេញចេញពីការប្រកួតជាលើកទី២៩ហើយក្នុងអាជីពរបស់ខ្លួន
- 2023-11-27 12:11:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ramos ត្រូវបានបណ្ដេញចេញពីការប្រកួតជាលើកទី២៩ហើយក្នុងអាជីពរបស់ខ្លួន
ចន្លោះមិនឃើញ
ខ្សែការពារអេស្ប៉ាញ Sergio Ramos ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញពីការប្រកួតជាលើកទី២៩ហើយ នៅក្នុងអាជីពបាល់ទាត់របស់ខ្លួន។ លើកទី២៩នេះបានកើតឡើងអំឡុងប្រកួតរវាងក្លឹប Real Sociedad ប៉ះនឹងក្លឹប Sevilla ដោយខាង Sevilla ចាញ់ក្នុងលទ្ធផល ២ទល់នឹង ១។
អតីតកីឡាករ Real Madrid និងជម្រើសជាតិអេស្ប៉ាញរូបនេះត្រូវបានអាជ្ញាកណ្ដាលឱ្យកាតក្រហមនៅនាទីទី៨៨។
Ramos ជាកីឡាករដែលទទួលបានកាតក្រហមច្រើនជាងគេនៅក្របខ័ណ្ឌបាល់ទាត់លីគអេស្ប៉ាញ La Liga។ ចំណែកថ្នាក់ពិភពលោកវិញ Ramos នៅពីក្រោយកីឡាករកូឡុំប៊ី Gerardo Bedoya ដែលទទួលបាន ៤៦កាត។
ក្នុងចំណោមកាតក្រហមទាំង ២៩ របស់ Ramos កីឡាកររូបនេះបានកាតក្រហមពេលលេងនៅ Real Madrid ច្រើនជាងគេ ដោយបាន ២៦ដង។
សូមជម្រាបផងដែរថា Ramos ត្រលប់មកលេង Sevilla នៅក្នុងឆ្នាំ២០២៣នេះ ក្រោយចាកចេញពីក្លឹប Paris Saint-Germain៕