• 2023-11-24 12:10:12
  • បាល់ទាត់

Di Maria កំណត់​ពេល​​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ

  • 2023-11-24 12:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Angel Di Maria កំណត់​ពេល​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។

កីឡាករ​វ័យ ៣៥ ឆ្នាំ បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន ពេល​លេង​ចប់​កម្មវិធី Copa America ឆ្នាំ​ក្រោយ គឺ​ពេល​នោះ​ហើយ ដែល​រូប​គេ​នឹង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។

Copa America នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មិថុនា​ ឆ្នាំ​ក្រោយ ហើយ​មាន​សហរដ្ឋអាមេរិក​ជា​ម្ចាស់​ផ្ទះ។

Di Maria បាន​ចាប់​ជួយ​លេង​ក្រុម​ឈុត​ធំ​ជម្រើស​ជាតិ​អាហ្សង់ទីន​កាល​ពី​ឆ្នាំ ២០០៨។ ប្រមាណ ១៦ ឆ្នាំ​ហើយ​ដែល​កីឡាករ​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​ឲ្យ​ប្រទេស​ខ្លួន​សរុប ១៣៦ ប្រកួត និង​ស៊ុត​ចូល ២៩ គ្រាប់ ហើយ​ជួយ​ក្រុម​ជម្រើស​ជាតិ​ឲ្យ​ឈ្នះ​ពាន​ធំៗ​ជា​ពិសេស World Cup កាល​ពី​ឆ្នាំ ២០២២ និង​ពាន Copa America កាល​ពី​ឆ្នាំ ២០២១។

បច្ចុប្បន្ន​អតីត​កីឡាករ PSG, Real Madrid និង Manchester United រូប​នេះ កំពុង​លេង​ឲ្យ​ក្លឹប​ព័រទុយហ្គាល់ Benfica ហើយ​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។ កីឡាករ​លេង​សរុប​ឲ្យ​ក្លឹប​ព័រទុយហ្គាល់​ចំនួន ១៤ ប្រកួត និង​ស៊ុត​ចូល ៧ គ្រាប់៕

ប្រភព៖ Twitter អត្ថបទ៖ សេរី មង្គល

មតិយោបល់