• 2023-11-21 14:54:19
  • បាល់ទាត់

Alaba មិន​ទាន់​ចង់​ដូរ​ក្លឹប

  • 2023-11-21 14:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប David Alaba និយាយ​ថា​ចង់​បន្ត​លេង​ឲ្យ Real Madrid។

កីឡាករ​សញ្ជាតិ​អូទ្រីស​វ័យ ៣១ ឆ្នាំ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា កំពុង​សប្បាយ​ចិត្ត​ជាមួយ Real Madrid។ ខ្សែ​ការពារ​រូប​នេះ បាន​បន្ត​ទៀត​ថា ស្រលាញ់​ក្លឹប Real Madrid ហើយ​មិន​បាន​គិត​គូរ​រឿង​ចង់​ដូរ​ក្លឹប​ណា​មួយ​ឡើយ​នា​ពេល​នេះ។

កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើក​ឡើង​ថា Alaba អាច​នឹង​ត្រលប់​ទៅ​ក្លឹប​ចាស់ Bayern Munich វិញ​នា​រដូវ​កាល​ក្រោយ។

Alaba បាន​មក​ចូល​រួម​ Real Madrid ពី​ Bayern កាល​ពី​ឧសភា ឆ្នាំ​២០២១។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​សរុប ៩៧ ប្រកួត និង​ស៊ុត​ចូល​ ៥ គ្រាប់​ឲ្យ Real៕

មតិយោបល់