• 2023-11-21 13:00:52
  • បាល់ទាត់

អនាគត​របស់​ Muller នឹង​សម្រេច​នៅ​ឆ្នាំ​ក្រោយ

  • 2023-11-21 13:00:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Thomas Muller នឹង​មិន​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​ នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤ នេះ​ឡើយ​។

Muller បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ BILD កាល​ពីពេលថ្មីៗ​នេះ​ថា​៖" ខ្ញុំ​នៅ​ចង់​លេង​បន្ត​ទៀត​ លើស​ពី​ឆ្នាំ​២០២៤​នេះ​ទៀត​។ ខ្ញុំ​នៅ​តែ​ពេញ​ចិត្ត​នឹង​ចូល​រួម​លេង​នៅ​លើ​ទីលាន​នៅ​ឡើយ​ "។

កីឡាករ​នេះ​នឹង​ចប់​កុងត្រា​ជា​មួយ​ Bayern Munich នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​ខាង​មុខ​។

ខណៈ​ Muller នឹង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Bayern ឬ​ក៏​ផ្លាស់​កាន់​ក្លឹប​ផ្សេង​ជា​ Free Agent នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​នោះ​ទេ​ ដោយ​គ្រាន់​តែ​ដឹង​ថា​គេ​មិន​ទាន់​ចង់​ចូលនិវត្តន៍​ និង​ចង់​លេង​បន្ត​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី