• 2023-11-20 12:35:01
  • បាល់ទាត់

គ្រូ​អាល្លឺម៉ង់​បក​ស្រាយ​រឿង​ដាក់ Havertz លេង​ជា​ខ្សែ​ការពារ

  • 2023-11-20 12:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ លោក Julian Nagelsmann បាន​ធ្វើ​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​បាន​ដាក់​ឲ្យ​កីឡាករ Kai Havertz លេង​ជា​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ក្នុង​ការ​ប្រកួត​មិត្តភាព​រវាង​អាល្លឺម៉ង់ និង​ទួរគី។

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​វ័យ ២៤ ឆ្នាំ Kai Havertzជា​ទូទៅ​លេង​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ ហើយ​ពេល​ខ្លះ​ជា​ខ្សែ​ប្រយុទ្ធ តាំង​ជា​លេង​បាល់​អាជីព​មក។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ប្រកួត​រវាង​អាល្លឺម៉ង់ និង​ទួរគី គ្រូ​បង្វឹក Nagelsmann បាន​ដាក់​ឲ្យ Havertz លេង​ជា​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ទៅ​វិញ។ ក្នុង​តួនាទី​នេះ Havertz បាន​ស៊ុត​ចូល​ចំនួន ១ គ្រាប់​ក្នុង​ប្រកួត​នោះ។ យ៉ាង​នេះ​ក្ដី អាល្លឺម៉ង់​ចាញ់​ទួរគី​ក្នុង​លទ្ធផល ២ ទល់​នឹង ៣។

ទាក់ទិន​នឹង​សេចក្ដី​សម្រេច​ដាក់ Havertz ជា​ខ្សែ​ការពារ​ស្លាប​នេះ លោក Nagelsmann បាន​បកស្រាយ​ថា នេះ​គឺ​ជា​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​ឲ្យ Havertz បង្ហាញ​សមត្ថភាព​ក្នុង​តួនាទី​ដ៏​សំខាន់​មួយ​នេះ ជា​ពិសេស​ក្នុង​ព្រឹត្តិការណ៍ Euro ខាង​មុខ។ លោក​បន្ត​ថា Havertz ចង់​សាក​ល្បង​លេង​ក្នុង​តួនាទី​មួយ​នេះ ហើយ​លោក​ក៏​ឯកភាព។ ចំពោះ​លោក Nagelsmann កីឡាករ Havertz បាន​លេង​បាន​យ៉ាង​ល្អ​ក្នុង​តួនាទី​ជា​ខ្សែ​ការពារ​ស្លាប​ឆ្វេង។

Havertz បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប Arsenal។ កីឡាករ​លេង​សរុប​ ១៩ លើក​ និង​ស៊ុត​ចូល ១​គ្រាប់​ក្នុង​រដូវ​កាល​នេះ។ មុន​ពេល​មក​ចូល​រួម​ជាមួយ Chelsea កីឡាករ​រូប​នេះ​ធ្លាប់​លេង​ឲ្យ Chelsea រយៈ​ពេល​បី​រដូវ​កាល ហើយ​លេង​សរុប ១៣៩ ប្រកួត និង​ស៊ុត​ចូល ៣២ គ្រាប់៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់