• 2023-11-20 11:11:35
  • ព័ត៌មាន

Gavi រង​របួស​ជង្គង់​ធ្ងន់ធ្ងរ ដែល​អាច​បាត់​មុខ​ពី​ពិភព​បាល់ទាត់​ពេញ​មួយ​រដូវកាល

  • 2023-11-20 11:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​អេស្ប៉ាញ និង​ក្លឹប Barcelona កីឡាករ Gavi បាន​រងរបួស​ជង្គង់​ធ្ងន់ធ្ងរ ដោយ​អាច​ជា​ករណី​ដាច់​សសៃពួរ ACL។ របួស​នេះ​អាច​ ធ្វើ​ឱ្យ​ Gavi បាត់​មុខ​ពី​ពិភព​បាល់ទាត់​ពេញ​មួយ​រដូវកាល។ នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

កីឡាករ​រូប​នេះ​ត្រូវ​បាន​ផ្លាស់​ចេញ​ក្នុង​នាទីទី២៦ ក្នុង​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ទល់​នឹង​ហ្សកហ្ស៊ី នៅ​វគ្គ​ជម្រុះ Euro 2024 ដែល​ប្រព្រឹត្តិ​ទៅ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

អេស្ប៉ាញ យក​ឈ្នះ​ហ្សកហ្ស៊ី​ក្នុង​លទ្ធផល ៣ ទល់​នឹង ១ ដែល​ជ័យជម្នះ​នេះ​ធ្វើ​ឱ្យ​អេស្ប៉ាញ​ឡើង​ទៅ​លេង​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​ទ្វីប​អឺរ៉ុប ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​អាល្លឺម៉ង់​នៅ​ឆ្នាំ២០២៤។

បើ​តាម​អ្នក​កាសែត​ Fabrizio Romano បាន​ឱ្យ​ដឹង​ថា ខាង​ក្លឹប Barcelona មាន​ភាព​មិន​សប្បាយចិត្ត​យ៉ាង​ខ្លាំង ដោយ​យោង​លើ​ហេតុ​ផល​ថា Gavi លេង​ញឺកញាប់ ហើយ​លេង​នៅ​ក្នុង​ប្រកួត​ដែល​មិន​សូវ​ចាំ​បាច់។

Gavi នៅ​ក្នុង​រដូវ​កាល​ ២០២៣/២៤នេះ លេង​បាន​ ១៥ប្រកួត​នៅ​ Barcelona ដោយ​ផ្ដើម​ក្នុង​ជម្រើស​ ១១នាក់​ដំបូង ១៣ដង​ទៅ​ហើយ។ នៅ​ក្នុង​ឆ្នាំ២០២៣នេះ Gavi លេង​ឱ្យ​អេស្ប៉ាញ​បាន ១០ដង​៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី