![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Sport-News/International-Sports/Freelancer-Sport/football(113)/655735da25a54_1700214180_medium.jpg)
- 2023-11-17 12:47:05
- បាល់ទាត់
Endrick ស្ថិតក្នុងចំណោមកីឡាករក្មេងបំផុតលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល
- 2023-11-17 12:47:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Endrick ស្ថិតក្នុងចំណោមកីឡាករក្មេងបំផុតលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Endrick ក្លាយជាកីឡាករទី ៤ ដែលមានវ័យក្មេងបំផុតក្នុងការលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល។
Endrick បានចូលលេងក្នុងការប្រកួតរវាងប្រេស៊ីល និងកូឡុំប៊ីនាថ្ងៃនេះ។ កូឡុំប៊ី បានយកឈ្នះប្រេស៊ីលក្នុងលទ្ធផល ២ ទល់នឹង ១។
ការបង្ហាញខ្លួនលើកដំបូងឲ្យក្រុមជម្រើសជាតិប្រេស៊ីលនាថ្ងៃនេះ ធ្វើឲ្យខ្សែប្រយុទ្ធ Endrick គឺកីឡាករវ័យក្មេងលំដាប់ទី ៤ ដែលបានបង្ហាញខ្លួនក្នុងឈុតធំឲ្យក្រុមជម្រើសជាតិប្រេស៊ីល ដោយខ្សែប្រយុទ្ធមានវ័យត្រឹមតែ ១៧ ឆ្នាំ ៣ ខែ និង ២៧ ថ្ងៃប៉ុណ្ណោះ។
កីឡាករ ៣ រូបទៀត ដែលកាន់កំណត់ត្រាលេងឲ្យប្រេស៊ីលវ័យក្មេងជាងគេ គឺមានដូចតទៅ។ ទីមួយ គឺខ្សែប្រយុទ្ធ Pele ដែលមានវ័យត្រឹមតែ ១៦ ឆ្នាំ និង ៨ខែប៉ុណ្ណោះ កាលពីពេលបង្ហាញមុខលេងឲ្យប្រេស៊ីលដំបូងកាលពីឆ្នាំ ១៩៥៧។ ទីពីរ គឺខ្សែស្លាប Edu មានវ័យ ១៦ ឆ្នាំ និង ៩ខែ នៅពេលលេងឲ្យប្រេស៊ីលដំបូងកាលពីឆ្នាំ ១៩៦៦។ ទីបី គឺកីឡាករប្រយុទ្ធ Coutinho មានវ័យ ១៧ ឆ្នាំ និង២៨ ថ្ងៃនៅពេលបង្ហាញមុខដំបូងឲ្យប្រេស៊ីលកាលពីឆ្នាំ ១៩៦០។
Endrick បច្ចុប្បន្នកំពុងលេងឲ្យក្លឹបប្រេស៊ីល Palmeiras ហើយនឹងចូលរួមជាមួយក្លឹប Real Madrid នៅខែកក្កដា ឆ្នាំក្រោយ៕