• 2023-11-17 11:11:37
  • ព័ត៌មាន

សមាគម​បាល់ទាត់​អង់គ្លេស​ កសាង​សំណុំ​ក្ដី​ប្រឆាំង​គ្រូ Arsenal

  • 2023-11-17 11:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​បាល់ទាត់​អង់គ្លេស ឬ ហៅ​កាត់​ថា FA កំពុង​តែ​កសាង​សំណុំ​ក្ដី​ប្រឆាំង​នឹង​គ្រូ​បង្គោល​ក្លឹប Arsenal លោក Mikel Arteta ក្រោយ​ពេល​ដែល​ បុរសជនជាតិ​អេស្ប៉ាញ​រូបនេះ បង្ហាញ​មិនសប្បាយចិត្តពាក់ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត​របស់​ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​ VAR។

Arsenal បាន​ចាញ់ ១-០ ពេល​លេង​ទល់​នឹង​ក្លឹប Newcastle កាល​ពី​ថ្ងៃ​អាទិត្យ​​ទី ៥ ខែ​វិច្ឆិកា។ នៅ​ពេល​នោះ​ដែរ គ្រាប់​បាល់​មួយ​គ្រាប់​នោះ​ មាន​ភាព​ចម្រូងចម្រាស់​ ដោយ​មាន​ការ​ត្រួតពិនិត្យ​លើ​ប្រព័ន្ធ​ VAR ដល់​ទៅ ៣ដង​ឯណោះ​។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ Arteta បាន​ហៅ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​អនុញ្ញាត​ឱ្យ Newcastle ទទួល​បាន​គ្រាប់​បាល់​នេះ​ថា ជា​ការ​សម្រេច​ចិត្ត​យ៉ាង​សែន​អាម៉ាស។

ជា​ការ​ឆ្លើយតប ខាង FA បាន​ធ្វើ​ការ​ចោទប្រកាន់​លើ Arteta ហើយ​សាមី​ខ្លួន​មាន​រហូត​ដល់​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​ ដើម្បី​ឆ្លើយតប​នឹង​រឿង​នេះ។ FA បាន​ចោទ​ Arteta ថា ការ​លើកឡើង​របស់​បុរស​រូប​នេះ​ ជា​ការ​ប្រមាថ​ដល់​អាជ្ញាកណ្ដាល៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម