• 2023-11-16 11:25:57
  • បាល់ទាត់

ភ្នាក់​ងារ​ថា​ Martinez នឹង​បន្ត​លេង​នៅ​ Inter Milan

  • 2023-11-16 11:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Camano ភ្នាក់ងារ​កីឡាករ​របស់​ ខ្សែប្រយុទ្ធ​ Lautaro Martinez បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពីពេលថ្មីៗ​នេះ​ថា​ កីឡាករ​នេះ​នឹង​បន្ត​នៅ​លេង​នៅ​ក្លឹប​ Inter Milan បន្ត​ទៀត​។

លោក​ Camano បាន​និយាយ​ថា​៖" ខ្ញុំ​មាន អារម្មណ៍​ថា​ យើង​នឹង​ព្រមព្រៀង​គ្នា​ជា​មួយ​នឹង​កុងត្រា​ថ្មី​ជា​មួយ​នឹង​ក្លឹប​ Inter Milan ហើយ​នេះ​ជា​ការ​ព្រមព្រៀង​ដ៏​ល្អ​បំផុត​រវាង​ភាគី​យើង​សង​ខាង​លើ​នេះ​ "។

លោក​បន្ត​ថា​៖" ណា​មួយ​ទៀត​ Martinez គឺ​ច្បាស់​លាស់​ជា​មួយ​ Inter Milan ១០០%​"។

Martinez មក​លេង​ឲ្យ​ Inter Milan តាំង​ពី​ឆ្នាំ​២០១៨មក​ ដោយ​នឹង​បន្ត​មាន​កុងត្រា​ជា​មួយ​ក្លឹប​នេះ​រហូត​ដល់​ ឆ្នាំ​២០២៦៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី