• 2023-11-16 09:48:10
  • បាល់ទាត់

គំរូ​ល្អ​ និង​ជា​ការ​រួមចំណែក​ពង្រីក​ផ្សព្វផ្សាយ​បាល់ទាត់​ ក្រុម​ទ័ព​ទៅ​ចែករំលែក​ចំណេះដឹង​ដល់​យុវជន​នៅ​ក្រចេះ​

  • 2023-11-16 09:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ នេះ​ក្រុម​ទ័ព​ ឬ​ TIFFI ARMY FC​ បាន​ចុះ​ទៅ​អនុវិទ្យាល័យ​គោលាប់​ ស្រុក​ចិត្របុរី​ ខេត្ត​ក្រចេះ​ ដើម្បី​ចែករំលែក​ចំណេះដឹង​ក៏​ដូច​ជា​បទ​ពិសោធ​នានា​ដល់​យុវជន​ថ្នាល​ទី​នោះ។​

រូបភាពផ្ដល់ជូន

បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​លើ​ហ្វេសបុក​ផេក​របស់​ក្រុម​ទ័ព​ គឺ​បាន​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ទី១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ នេះ​បាន​ចុះ​ផ្សព្វផ្សាយ​ពី​វិស័យ​បាល់ទាត់​នៅ​អនុវិទ្យាល័យ​គោលាប់​ ក្នុង​ស្រុក​ចិត្របុរី​ ខេត្ត​ក្រចេះ។​ នៅ​ក្នុង​កម្មវិធី​ចែករំលែក​ចំណេះ​ដឹង​ផ្នែក​បាល់ទាត់​នោះ​បាន​ដឹកនាំ​ដោយ​ផ្ទាល់​ពី​សំណាក់​ឧត្ដមសេនីយ៍ទោ​ ខូវ ឆាយ​ ជា​អគ្គលេខាធិការ​សមាគម​ក្លឹប​កីឡាបាល់ទាត់​កងយោធពលខេមរភូមិន្ទ Tiffy Army FC​ ព្រម​ទាំង​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​សំណាក់​លោក ហ៊ន ប៉ូច​ ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ ​ព្រម​ទាំង​មាន​តំណាង​មន្ទីរអបរំ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុស្សិស្ស​ ចូលរួម​យ៉ាង​ច្រើន​កុះករ។​

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ ក្រុម​ទ័ព​ ជា​ក្រុម​បាល់ទាត់​អាជីព​មួយ​នៅ​កម្ពុជា។​ បច្ចុប្បន្ន​គឺ​កំពុង​លេង​នៅ​លីគ​កម្ពុជា​ និង​ឈរ​ចំណាត់ថ្នាក់​លេខ​ ១០​ មាន​១០​ពិន្ទុ៕​

រូបភាពផ្ដល់ជូន

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់