• 2023-11-10 13:33:38
  • បាល់ទាត់

អ្នកចាត់ការ​ Spurs ឈ្នះ​ពាន​គ្រូ​ឆ្នើម​ PL ៣ខែ​ជាប់ៗ​គ្នា​

  • 2023-11-10 13:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ange Postecoglou អ្នកចាត់ការ​ក្លឹប​ Tottenham Hotspur បាន​ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ Premier League ក្នុង​ខែ​តុលា​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​លីគ​កំពូល​នេះ​ក្នុង​ថ្ងៃ​នេះ​។

លោក​ Postecoglou បាន​ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ PL នេះ​៣ខែ​ជាប់ៗ​គ្នា​តាំង​ពី​ខែ​សីហា​មក​។

នៅ​ក្នុង​ខែ​តុលា​កន្លង​ទៅ​នេះ លោក​បាន​ដឹកនាំ​​ Spurs ឲ្យ​ឈ្នះ​គ្រប់​ប្រកួត​ និង​បាន​ធ្វើ​ឲ្យ​ក្លឹប​នេះ​ឈរ​នាំ​មុខ​គេ​នៅ​តារាង​ប្រកួត​ PL។

លោក​អ្នកចាត់ការ​របស់​ Spurs ទី​មួយ​ហើយ​ដែល​បាន​ឈ្នះ​ពាន​នេះ ៣លើកជាប់​ៗគ្នា​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់